សួរស្តីប្រិយមិត្តទាំងអស់គ្នា នៅថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត បានលើកយកមុខម្ហូបពិសេសយកមកបង្ហាញជូនដែលមានឈ្មោះថា "ញាំស្តៅសាច់ជ្រូក” ចង់ដឹងថា តើអ្នកគួរតែចម្អិនយ៉ាងណាដើម្បីឲ្យមុខម្ហូបនេះមានរស់ជាតិឆ្ងាញ់ សូមអនុវត្តដូចខាងក្រោម៖
+ គ្រឿងផ្សំ៖
- ស្តៅ ១ដុំ (ស្រុះរួចបេះ)- សាច់ជ្រូក ២០០ក្រាម ស្ងោឆ្អិនហាន់ចំណិតៗតូចល្មម
- ត្រសក់ ៣ផ្លែ ចិតចំណិតវែងស្តើង
- ប៉េងប៉ោះទុំ ឬខ្ចី ៣ផ្លែ ចិតចំណិតស្តើង
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- ទឹកប្រហុក ៤-៥ស្លាបព្រាបាយ
- ទឹកអំពិលទុំ ៣-៤ស្លាបព្រាបាយ
- ម្ទេសហាន់ ដាក់តាមការចូលចិត្ត
+ វិធីធ្វើ៖ដំបូងយកស្តៅដែលស្រុះបេះរួចមកដាក់លាយជាមួយគ្រឿងផ្សំទាំងអស់មាន សាច់ជ្រូក, ត្រសក់, ប៉េងប៉ោះ, ស្ករត្នោត, ប៊ីចេង, ទឹកប្រហុក, ទឹកអំពិលទុំ, ម្ទេស ច្របល់ចូលគ្នាឲ្យសព្វ សាកភ្លក់ថែមថយ ឬអាចដាក់កំពឹស ឬក៏សណ្តែកដីលីងទៀតបានតាមការចូលចិត្ត ជាការស្រច៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត