សម្រាប់ថ្ងៃចុងសប្តាហ៍នេះ សូមសាកមុខម្ហូបថ្មី "បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង" ម្តងមើល៍ ធានាស្វាមីរបស់អ្នកច្បាស់ជាត្រូវចិត្ត ញ៉ាំទាល់តែអស់ពីចានជាមិនខាន។ ដូច្នេះកុំឲ្យខាតពេលយូរ សូមអនុវត្តជាមួយនឹង ខ្ញុំបាទមានវិចិត្ត ទាំងអស់គ្នា។

+ គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់ កន្លះគីឡូ ហាន់ជាបន្ទះវែង
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវផ្អែម ១ស្លាបព្រាបាយ
- ម្សៅមី ២ស្លាបព្រាបាយ
- ខ្ញីបុក ២-៣ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងយកសាច់ជ្រូកមកដាក់ប្រឡាក់ជាមួយអំបិល, ទឹកស៊ីអ៊ីវផ្អែម, ម្សៅមី និងខ្ញី ឲ្យចូលគ្រឿងបានសព្វរួចទុកប្រហែលជា ២០នាទី។
២. ២០នាទីក្រោយមកចូលគ្រឿងបានសព្វល្អហើយយកវាទៅដាក់បំពងឲ្យឆ្អិនរួចយកមកហាន់ជាបន្ទះៗ អាចញ៉ាំជាមួយនិងទឹកត្រីកោះកុងបានហើយ៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត