ម្សៅជ្រែ ប្រិយមិត្តអាចយកមកធ្វើជានំកូរ ឬក៏ធ្វើជាបង្អែមលតដែលមានរសជាតិគួរឲ្យចង់ទទួលទានសម្រាប់ក្រុមគ្រួសាររបស់អ្នក។ ថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សូមធ្វើការបង្ហាញជូននូវវិធីធ្វើបង្អែមលតម្សៅជ្រែ សម្រាប់អ្នកទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ៖
- ម្សៅជ្រេ ២២៥ ក្រាម
- ទឹក ៧២០ មីលីលីត្រ
+ វិធីធ្វើ៖
១. ដំបូងយកម្សៅជ្រែ និងទឹកដាក់ចូលទៅក្នុងឆ្នាំងដាក់ភ្លើងឲ្យក្តៅខ្លាំងរួចហើយកូររហូតប្រហែលជា ៥នាទីបន្ថយភ្លើងដាក់ក្តៅល្មមវិញ។
២. បន្តកូរទៀតរហូតទាល់តែឡើងស្អិត ហើយឆ្អិនទើបលើកចេញពីភ្លើងយកមកចាក់ចូលក្នុងពុម្ពរួចសង្កត់,ដែលខាងក្រោមមានទឹកដាក់ត្រង់ពីក្រោម(ដាក់ទឹកលាយជាមួយទឹកកក)។
៣.បន្ទាប់ពីសង្កត់ចេញជារូបរាងលតហើយស្រង់យកមកដាក់ក្នុងចានរួចហើយដាក់ទឹកស្ករ និងទឹកខ្ទិះដូងអាចញ៉ាំបានហើយ។
៣.បន្ទាប់ពីសង្កត់ចេញជារូបរាងលតហើយស្រង់យកមកដាក់ក្នុងចានរួចហើយដាក់ទឹកស្ករ និងទឹកខ្ទិះដូងអាចញ៉ាំបានហើយ។
៤. សម្រាប់ទឹកស្ករ ៖ ទឹក ៩៦០ មីលីលីត្រ, ស្ករស ៤៥០ ក្រាម, អំបិល ចុងស្លាបព្រាកាហ្វេ ដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ និងទឹកខ្ទិះដូងមាន៖ ខ្វិះដូង ៤៨០ មីលីលីត្រ, ម្សៅមី ២ ស្លាបព្រាកាហ្វេ, អំបិល ចុងស្លាបព្រាកាហ្វេ ដាក់ដាំឲ្យពុះដូចគ្នាជាការស្រេច៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត