Facebook Badge

Sunday, May 15, 2016

ស៉្ពាហ្គីទី (SPAGHETTI)

·   0

តើប្រិយមិត្ត​ចង់ចេះធ្វើ SPAGHETTI​ ដែឬទេ? នេះ​គឺជា​ម្ហូបបរទេសមួយមុខ​ត្រូវបាន​គេ​ផ្សំឡើងពី សាច់គោ ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង... ហើយមាន​លក់​នៅតាម​ហាង​មួយចំនួន​​នៅក្នុងប្រទេស​កម្ពុជាយើង។ ដូច្នេះចង់ដឹងថា​ អាហារ​មួយប្រភេទនេះត្រូវធ្វើយ៉ាងណាខ្លះដើម្បីឲ្យមាន​រសជាតិឆ្ងាញ់ សូមទស្សនាការបង្ហាញដូចខាងក្រោម៖​


គ្រឿងផ្សំ៖
- សាច់គោ ចិញ្ច្រាំអោយម៉ត់
- ប៉េងបោះ ម្ទេសប្លោក ខ្ទឹម​បារាំង ហាន់​ជាដុំតូចៗ
- ម្សៅ​ស៊ុប ស្ករស
- ខ្ទឹម​សចិញ្ច្រាំ
- សូមមើល​ដូចក្នុងរូបភាព

វិធីធ្វើ
+ របៀបស្រុះមី Spaghetti
- ដាក់ដាំទឹកទុក​អោយពុះ រួចដាក់​មី Spaghetti ចូល ទុកអោយឆ្អិន​ឡើងទន់ រួចស្រង់​ចេញមកដាក់ក្មុង​ទឹកត្រជាក់វិញ (ប្រសិនបើ​បងប្អូន​គ្រាន់តែ​ស្រង់​ចេញ​ធម្មតា​មិនលាង​ទឹកត្រជាក់​ទេ អាចនិងធ្វើអោយ​វាស្អិតជាប់គ្នា) បន្ទាប់មក​ស្រង់ចេញពី​ទឹកត្រជាក់​មកទុក​អោយស្រក់​ទឹកអស់ រួចទុក​មួយអន្លើ។

+ របៀបឆាសាច់
- ដាក់ខ្លាញ់ចូល​ក្នុងខ្ទះទុក​អោយក្ដៅ រួចដាក់ខ្ទឹមស​ចូលបំពង​អោយឈ្ងុយ ហើយដាក់សាច់​គោចូល ត្រលប់​ចុះឡើង រួចដាក់គ្រឿង​ដែលដែល​បានបង្ហាញ (​ដូចក្នុងរូប​) អោយ​បាន​គ្រប់​មុខ រួចដាក់​ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុក​អោយពុះ​ភ្លក់មើល​អោយ​ល្មម​តាម​ការចូលចិត្ត។
- បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោក​ចូល កូរអោយសព្វចូល​ជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើក​ចេញ​។
- យកមី spaghetti មករៀបដាក់​ចាន ហើយដួសសាច់​ដែលបាន​ឆាហើយ ស្រោច​ពីលើ គឺជាការស្រេច។

ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខ​កំប៉ុងចូលឆា​ជាមួយសាច់​ថែមទៀត​ក៏បាន តាមការ​និយមចូលចិត្តទទួលទាន​របស់​អ្នក៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.