Facebook Badge

Thursday, May 19, 2016

វិធីធ្វើ គោឡើងភ្នំ

·   0

កុំច្រឡំថា​គោឡើងភ្នំ អ្នកត្រូវដឹកគោឡើងភ្នំ ឬត្រូវទៅញ៉ាំ​សាច់គោលើភ្នំ​ឲ្យសោះ។ វាគ្រាន់តែជាឈ្មោះម្ហូបដ៏ឆ្ងាញ់មួយមុខ​ ដែលគេត្រូវ​យកសាច់គោសុទ្ធ និង​បន្លែជា​ច្រើន​មក​ដាក់បញ្ចូលគ្នា។ ដូច្នេះចង់ដឹងថា អាហារ​មួយមុខនេះត្រូវ​ធ្វើយ៉ាងណាខ្លះ សូមមើលខ្ញុំបាទមាន វិចិត្តសូមការ​ណែនាំដូចខាងក្រោម៖
 
+ គ្រឿងផ្សំ៖
- សាច់គោ (យកសាច់សុទ្ធ)
- ពងទា
- ប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
- ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង...

+ គ្រឿងផ្សំទឹកប្រហុក
- គលស្លឹកគ្រៃ
- សណ្តែកដី
- ក្រូចឆ្មា
- ស្ករស
- ប៊ីចេង
- ប្រហុក
- ម្ទេសទំ

+ វិធីធ្វើ
- យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លេង

+ វិធីធ្វើ​ទឹកប្រហុក
- ហាន់គល់ស្លឹកគ្រៃ​ស្តើងៗ​ដាច់ក្នុង​ចាន បន្ទាប់មកយក​អំបិលម៉ត់ទៅ​ច្របាច់ដើម្បី​អោយ​គល់ស្លឹក​គ្រៃទន់ល្អ។ 
- បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូល​ក្នុងចាន​គល់ស្លឹកគ្រៃ បន្ទាប់​មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជា​ចំណិតៗ) ចូល ហើយ​កូរអោយវា​ចូលគ្នា
- ដាំទឹក​អោយពុះយក​ប្រហុកដាច់​ចូលក្នុង​ទឹកកូរអោយវា​បែកសាច់ រួចយក​ទឹកនោះ​ទៅចាក់ចូល​ក្នុង​ចានគល់ស្លឹក​គ្រៃ កូរអោយសព្វ ភ្លក់​មើលថា ល្មម ឬនៅ បើមិនល្មម​យើង​អាច​ដាក់គ្រឿង​តាម​ចំណូលចិត្ត។
- ជាចុងក្រោយ​ច្របាច់ក្រូចឆ្មា​ដាក់​ជាការស្រេច។

រៀបធ្វើ៖ 
កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់​មកដាក់សាច់​គោ(ពងទាត្រូវវាយបញ្ចូលជាមួយសាច់គោ) និងបន្លែជាកាស្រេច។

* បញ្ចាក់បើមិនចូលចិត្តទឹកប្រហុក អ្នកអាចប្រើទាំងត្រីកោះកុងជំនួសក៏បានដែរ៕
រៀបចំអត្តបទដោយ : មាន វិចិត្ត



Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.