Facebook Badge

Sunday, May 15, 2016

បាយឆាការីជាមួយហែម

·   0

សួរស្តី​ប្រិយ​មិត្ត​ទាំងអស់គ្នា នៅថ្ងៃ​នេះ​ ខ្ញុំបាទមានវិចិត្ត ​មាន​វិធី​ធ្វើ​ឆាបាយ​ដែលប្លែកមួយ​មុខ​ទៀត​ហើយ​យក​មក​បង្ហាញ​ជូន​ នោះគឺ ​បាយឆាការីជាមួយ​ហែម។ ដូច្នេះ​ចង់ដឹងច្បាស់ សូមមើល និងអនុវត្តដូចខាងក្រោម៖

+ គ្រឿងផ្សំ
- បាយ ១ចាន
- ហែម ២០០ក្រាម ចិតដុំតូចៗ 
- ខ្ទឹមបារាំង ១ចំហៀងផ្លែចិតតូចៗ
- អំបិល, ​ស្ករស, ប៊ីចេង ១មុខ​បន្តិច
- គ្រឿងការី កន្លះស្លាបព្រាបាយ
- ការ៉ុត ១កំណាត់មើម ចិត​ដុំតូចៗ, គ្រាប់ពុធរំញ៉ង ២ស្លាបព្រាបាយ (ស្រុះ ៥នាទី)
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ
១.  ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ ទុក​ឲ្យ​ក្តៅបន្តិច​ដាក់​ខ្ទឹម​បារាំង​ចូល​ឆា​ប្រហែល​ជា​ ១​នាទី​។
២. ដាក់​អំបិល, ស្ករ, ប៊ីចេង និង​គ្រឿង​ការី​រួច​ឆា​ចូល​គ្នា​ បន្ទាប់​​មក​​ដាក់​ហែម​​ចូល​ឆា​បន្តិច​ទៀតសិន​ចាំ​ដាក់​ ការ៉ុត និង​គ្រាប់​ពុធរំញ៉ងឆា​ ២​​​​-៣ត្រឡប់​។
៣. យក​បាយ​ដាក់​ចូល​ឆា​ចូល​គ្នា​ឲ្យ​សព្វ​ប្រហែល​ ៥នាទីដាក់​ស្លឹក​ខ្ទឹម​ចូល​ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.