Facebook Badge

Sunday, May 22, 2016

អ្វីជាពិធីជីកស្រះ ឬជីកអណ្ដូង ?

·   0

ក្នុងពិធីរៀបមង្គលការរបស់ខ្មែរយើង បើរៀបរាបទៅមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែបច្ចុប្បន្ន ពិធីមង្គលការត្រូវបានគេ​​ធ្វើកាត់ៗ ​និងបែបសង្ខេប ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។ ធាតុពិត មង្គលការ ឲ្យត្រូវក្បួន​ខ្នាតបុរាណខ្មែរ គឺមានរយៈពេល ៣ ថ្ងៃឯណោះ  ។ វេលា ៣ថ្ងៃនេះគេឃើញថា ​ប៉ែកខាង​ប្រជាជននៅបាត់ដំបង ​មានតំបន់ខ្លះអាច​ប្រារពធ្វើបានខ្លះៗ តែមិនបានពេញបែបបទ​ឲ្យអស់នោះទេ ។​
បើតាមការរ៉ាយរាប់រៀប​អាចារ្យម្នាក់ ​ក្នុងទឹកដីបាត់ដំបងបានប្រាប់ឲ្យដឹងថា ពិធីមង្គលការ ​នៅពេលបច្ចុប្បន្ន ត្រូវបានគេធ្វើឡើងតាមបែបសង្ខេប គ្រាន់តែឲ្យដូនតា ដឹងឭតែប៉ុណ្ណោះ ​តែមិនបាន​ធ្វើឲ្យ គ្រប់ជ្រុងជ្រោយ ឡើយ ។ លោកអាចារ្យ បានបន្តថា ពិធីមង្គលការមានច្រើនណាស់ ​ក្នុងនោះ មាន ពិធីគាស់ខ្ញែរ  ពិធីរាំខ្វែងពែង  ពិធីបុកសាច់ជូរ ពិធីបុកល័ក្ត ពីធីជីកស្រះ ឬជីកអណ្តូង ពិធីកាត់ស្លឹក ពិធីលាយល័ក្ត ពីធីស្ងោរល័ក្ត ពិធីបៀមល័ក្ត និងពិធីជាច្រើនទៀត ។ តែ​លោកសូមលើកយកតែពីធីមួយមកបង្ហាញសិន ក្នុងនោះគឺពិធីជីកស្រះ ឬអណ្តូង ដែលមាន​អត្ថន័យដូចខាង​ក្រោមនេះ ៖ 
 ពិធីជីកស្រះ ឬ  ជីកអណ្ដូងនេះ មានអ្នកភ្លេង ៤នាក់ឈរកាន់ចប កាប់ចបជីក ច្រៀងធ្វើកាយវិការជីកដី  ហាក់ដូចជាមានការហត់នឿយខ្លាំង អំពីការជីកស្រះ ឬជីកអណ្ដូងយកទឹកមកលាយល័ក្ដធ្វើថ្នាំធ្មេញ ឱ្យកូនស្រីបៀម។ ពិធីនេះ គេត្រូវច្រៀង​បទចម្រៀងមានទំនុកថា៖ 




- ថ្ងៃជាឧត្តម                                              ថ្ងៃជាឧត្តម 

  លោកមេបាប្រើខ្ញុំ                                       ឱ្យរាំជីកអណ្ដូង។ 

  ឱទងវងខ្ញុំអើយ                                        ឱ្យរាំជីកអណ្ដូង។ 

- គ្នាយើង៤នាក់                                          ដើរអីរយោង 

   លោកមេបាប្រើយើង                                 ឱ្យរាំជីកអណ្ដូង។ 

   ឱទងវងខ្ញំអើយ                                       ឱ្យរាំជីកអណ្ដូង។ 

- ជីកទៅជីកមក                                         បានដីក្រហូង 

 ខ្ញុំរាំជីកអណ្ដូង                                          យកទឹកលាយល័ក្ដ។ 

 ឱទងវងខ្ញុំអើយ                                         យកទឹកលាយល័ក្ដ។ 

                
សូមបញ្ជាក់ថាទឹកអណ្ដូងដែលជីកយកបានមកនោះ ជាទឹកផ្អែម ជាទឹកមានរស់ជាតិឆ្ងាញ់ ។ 

ប្រសិនបើពិធីរៀបអាពាហ៍ពិពាហ៍នោះ មានពេលវែងល្អ  អ្នកភ្លេងរៀបពិធីកំប្លែង ដោយខ្លួនមុជទឹក ទឹកចូលត្រចៀក ខ្លះទះ ខ្លះផ្លុំ ខ្លះត្បារ...។ បើនៅតែមិនចេញត្រូវបញ្ជាប់មេមត់ព្រៃ សួរអំពីមូលហេតុផ្សេងៗ ថាតើមានការខុសទាស់បែបណា? មេមត់ព្រៃឆ្លើយថា មិនសុំអនុញ្ញាតពីគេ ដើរជាន់ក្បាលគេ នោមដាក់គេ ទើបសុំអង្វរកថ្វាយអាការសាហាវទើបបានទឹកចេញពីត្រចៀក។ 

បើជីកអណ្ដូងបានទឹកហើយ ត្រូវយកទឹកនោះទៅជូនមេបា។ លោកមេបាបង្គាបឱ្យទៅរកកាត់ស្លឹកយកមកធ្វើកន្ទោងដាក់ល័ក្ដស្រី ៕

រៀបចំអត្តបទដោយ : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.