ការទទួលទានផ្លែឈើ, បង្អែម, ផឹកតែ, ដើរ, ងូតទឹក ភ្លាមៗក្រោយពេលទទួលទានអាហាររួចជាទម្លាប់មួយបណ្តាលឲ្យ "សុខភាពចុះខ្សោយបន្តិចម្តងៗ” ដែលមនុស្សជាច្រើនបានប្រព្រឹត្ត។
តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា ការប្រព្រឹត្តទម្លាប់អាក្រក់ទាំងអស់នេះដដែលៗម្តងហើយម្តងទៀត សុខភាពអ្នកនឹងកាន់តែចុះខ្សោយបន្តិចម្តងៗ ប្រសិនបើអ្នកមិនប្រញាប់ផ្លាស់ប្តូរទេនោះ។
ទម្លាប់អាក្រក់ប្រចាំថ្ងៃអាចក្លាយជា "ឃាតករគ្មានឈ្មោះ" គម្រាមកំហែងដល់សុខភាពមនុស្សគ្រប់គ្នាដែលមិនយកចិត្តទុកដាក់។ ខាងក្រោមនេះជាទម្លាប់ ៥យ៉ាង ក្រោយពេលទទួលទានអាហារដែលគួរចៀសវាង៖
១. ការទទួលទានផ្លែឈើភ្លាមៗក្រោយពេលអាហារ
គ្រួសារជាច្រើនតែងតែមានទម្លាប់មួយទទួលទានបង្អែម ក្រោយពេលទទួលទានអាហាររួច។ យោងតាមការសិក្សារបស់វិទ្យាសាស្ត្របានឲ្យដឹងថា ការទទួលទានផ្លែឈើក្រោយពេលអាហាររួច ជាកំហុសឆ្គងដ៏គ្រោះថ្នាក់មួយ។
ក្រោយពេលទទួលទានរួច អាហារគួរតែរក្សាក្នុងក្រពះរយៈពេលប្រហែល ២ម៉ោងដើម្បីរំលាយ។ ផ្លែឈើនឹងបន្តធ្វើការប្រឆាំងគ្នានឹងអាហារ ដោយប្រតិកម្មគីមីបំផ្លាញប្រព័ន្ធរំលាយអាហារ។
ប្រសិនបើទទួលទានផ្លែឈើភ្លាមៗ ក្រោយពេលអាហាររួចនឹងបណ្តាលឲ្យហើមពោះ, រាគ ឬកើតជម្ងឺទល់លាមក ក៏ដូចជាប៉ះពាល់ដល់បញ្ហាអ្វីៗផ្សេងទៀត។
២. ការទទួលទានតែភ្លាមៗក្រោយពេលអាហារ
តែនឹងបន្សាបទឹកក្រពះ ប៉ះពាល់ដល់ការរំលាយអាហារ។ លើសពីនេះទៀត តែផ្ទុកនូវបរិមាណអាស៊ីតតាននិចច្រើនបំផុត។ ប្រសិនបើអាហារក្នុងក្រពះមិនត្រូវបានរំលាយអស់ទេ ប្រតិកម្មប្រូតេអុីន និងជាតិតាននិចក្នុងតែផ្សំជាមួយអាហារនឹងកើតឡើង។
ទម្លាប់នៃការផឹកតែភ្លាមៗក្រោយពេលទទួលទានអាហាររួចយូរៗទៅ ក្រពះនឹងគ្មានឱកាសដើរតួនាទីធម្មតាដើម្បីស្រូបយកសារធាតុប្រូតេអីុន ហើយបណ្តាលឲ្យអ្នកមានអារម្មណ៍តានតឹង។
តែក៏ជាអ្នកស្រូបយកជាតិដែក អាចបណ្តាលឲ្យស្លេកស្លាំងខ្វះឈាម ប្រសិនបើនៅតែបន្តទម្លាប់បែបនេះរហូតទៅ។
៣. ងូតទឹកភ្លាមៗក្រោយពេលអាហារ
នៅពេលងូតទឹក ប្រព័ន្ធរបត់ឈាមដ៏ធំនឹងហូរទៅពេញទាំងរាងកាយ បណ្តាលឲ្យលំហូរឈាមទៅកាន់បំពង់រំលាយអាហារត្រូវថយចុះ។ ដំណើរការនេះ បានកាត់បន្ថយមុខងាររំលាយអាហាររបស់ក្រពះ បណ្តាលឲ្យកើតមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។
ប្រសិនបើអ្នកត្រូវការងូតទឹក អ្នកគួររង់ចាំយ៉ាងតិចណាស់ ៤០នាទី ក្រោយពេលទទួលទានអាហាររួច។ ការមានទម្លាប់ងូតទឹកភ្លាមក្រោយពេលអាហារនឹងបណ្តាលឲ្យខូចក្រពះ ហើយប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
៤. បន្ធូរខ្សែក្រវ៉ាត់ ចង្កេះខោភ្លាមៗក្រោយពេលអាហារ
មនុស្សជាច្រើនមានទម្លាប់មួយបន្ធូរ ឬប្រឡេះឡេវខោភ្លាមៗក្រោយពេលញ៉ាំរួច ដើម្បីឲ្យកាន់តែស្រួលខ្លួនច្រើនឡើង។ ទោះបីជាវាធ្វើឲ្យអ្នកស្រួលខ្លួនពិតមែន តែវាជាទម្លាប់អាក្រក់បំផុត ព្រោះវាធ្វើឲ្យសម្ពាធក្នុងពោះត្រូវធ្លាក់ចុះ បណ្តាលឲ្យក្បាលពោះយារធ្លាក់។
ការមានទម្លាប់បែបនេះ នឹងប៉ះពាល់ដល់ទីតាំងរក្សាលំនឹងរបស់ក្រពះ ធ្វើឲ្យបង្កគ្រោះថ្នាក់ដល់ផ្លូវពោះវៀន។
៥. ដើរក្រោយពេលអាហាររួច
ការដើរជាសកម្មភាពរបស់រាងកាយពិតជាល្អចំពោះសុខភាព និងជាសកម្មភាពប្រចាំថ្ងៃ។ មនុស្សគ្រប់គ្នាមិនទាន់បានដឹងពីជម្រើសពេលវេលានៃការដើរឲ្យបានត្រឹមត្រូវឡើយ។
ប្រសិនបើអ្នកដើរក្រោយពេលអាហាររួច ថាមពលរាងកាយនឹងផ្តោតទៅលើដំណើរការនៃការផ្គត់ផ្គង់ ប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងក្រពះ។
ចំណាំថា ចំពោះមនុស្សចាស់ ការដើរក្រោយពេលអាហាររួចក៏អាចបណ្តាលឲ្យខូចមុខងារបេះដូង កើតជម្ងឺក្រិនសរសៃឈាម ចុះឈាម គ្រោះថ្នាក់ដល់ជីវិត។
មិនមានមនុស្សច្រើនទេដែលប្រព្រឹត្តទម្លាប់ ៥យ៉ាងខាងលើនេះ។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា ប្រសិនបើអ្នកបោះបង់ទម្លាប់ទាំងនេះបាន រាងកាយរបស់អ្នកនឹងកាន់តែមានសុខភាពល្អប្រសើរឡើង៕
រៀបចំអត្តបទដោយ : មាន វិចិត្ត
