Facebook Badge

Sunday, May 22, 2016

តើទារកនៅក្នុងផ្ទៃអាចធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្ត!

·   0

តើអ្នក​ទើប​តែមាន​ផ្ទៃពោះ​លើកទីមួយ​មែនទេ? ​នេះអាចជា​ពេល​វេលាមួយដ៏​​មាន​ក្តីសុខ​សម្រាប់​អ្នក ​និង​គ្រួសារ​​របស់​អ្នក។
ការ​នាំ​បង្កើត​​ជីវិត​ថ្មីមួយ​​មក​លើ​ពិភព​លោក​ដ៏ស្រស់​ស្អាត ​និងមាន​កូនតូច​​នៅក្នុង​ផ្ទៃ​ជា​អារម្មណ៍​មួយ​ដែល​គ្មាន​ស្ត្រី​ណា​​អាច​បក​ស្រាយ​​បានឡើយ។
មាន​ស្ត្រី​ជាច្រើន​​ដែល​តែង​តែចង់​​ដឹងថា ​តើទារក​កំពុង​​ធ្វើអ្វីខ្លះ​​នៅក្នុង​ផ្ទៃពោះ​​របស់​ពួក​​នាង។ ខាង​ក្រោម​នេះ​ ជាការ​បង្ហាញ​ពី​រឿងរ៉ាវ​​ជាច្រើន​ដែល​​ទារក​​ធ្វើនៅ​​ក្នុង​ផ្ទៃ។

យោង​តាម​អ្នក​ជំនាញ​​បាន​ឲ្យដឹង​​ថា ​ទារក​មិន​ត្រឹម​តែ​រៀន​​ធ្វើ​ចលនា​​ម្រាមដៃ,​ ម្រាមជើង ​និង​អវៈយវៈ​ដៃជើង​​ប៉ុណ្ណោះ​ទេ ​តែគេ​ក៏អាច​យល់​​សប្តិ, ​ពេល​ខ្លះ​ស្ងាប, ​ជញ្ជក់​​មេដៃ ​និងធ្វើ​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​​នឹក​ស្មាន​​មិនដល់។

នៅពេល​អ្នក​​ឆ្លុះអេកូ និង​សម្លឹង​មើល​​ទារក​ក្នុង​ស្បូន​យ៉ាង​​ជិត។ ​គភ៌​នៅតែ​រក្សា​ធ្វើ​ចលនា​​ឥត​ឈប់​ឈរ ​ហើយ​ក៏អាច​​ធាក់​អ្នក ​ឬជា​អារម្មណ៍​​ល្អនៅ​ក្នុង​ពោះ។

អ្នក​ជំនាញ​ជាច្រើន​​បាន​និយាយ​​ថា ​គភ៌អាច​​មាន​សមត្ថភាព​​ធ្វើអ្វីៗ​បាន​​ច្រើន​​ជាង​ការ​​ស្ងាប ​និង​ធាក់​ពី​ខាង​ក្នុង​​ស្បូន។​ នេះជា​រឿងរ៉ាវ​​មួយ​ចំនួន​ដែល​ទារក​​ធ្វើ​នៅ​ពេល​គេនៅ​ក្នុង​​ស្បូន​ម្តាយ៖

យំនៅក្នុងស្បូន
បើទោះ​បីជា​រឿងនេះ​ធ្វើឲ្យ​អ្នកពិបាក​ចិត្ត​​ក៏ដោយ ​តែអ្នក​ជំនាញ​ក៏​បាន​បង្ហាញ​ថា ​នៅ​ពេល​ឆ្លុះ​អេកូ​​មើល​ឃើញ​​ថា ​ទារក​មួយ​​ចំនួន​​ចូល​ចិត្ត​បង្ហាញ​​ថា ​ពួកគេ​​កំពុង​​យំនៅ​​ក្នុង​ស្បូន។

ភាពស្និតស្នាលនៅក្នុងស្បូន
ប្រសិន​បើអ្នក​ចង់​​បាន​កូន​​ភ្លោះ ​អ្នក​នឹង​​ដឹងថា ​ទារក​ចូល​ចិត្ត​​ភាព​ស្និទ្ធ​ស្នាល​​ច្រើន។ ​តែទោះ​បីជា​​យ៉ាង​ណា ​អ្នក​ជំនាញ​​ក៏បាន​និយាយ​​ថា ​ភាព​ជិត​ស្និទ្ធ​នេះ​​ក៏អាច​កើត​ឡើង​​ជាមួយ​នឹង​​ម្តាយ។ ​ក្នុង​រយៈ​​ពេល​ ១០ ​សប្តាហ៍​​ចុង​ក្រោយ​​នៃការ​មាន​​ផ្ទៃពោះ ​ទារក​​អាច​ស្តាប់​​សម្លេង​របស់​​ម្តាយ​បាន។

ត្អើកនៅក្នុងស្បូន
ទារក​អាច​ចាប់​ផ្តើម​ត្អើក​​នៅដើម​ត្រីមាស​ដំបូង ​បើទោះ​បីជា​​អ្នក​មិន​​ចាប់​អារម្មណ៍​រហូត​​ដល់​ដំណាក់​កាល​​ក្រោយៗ​​ទៀត​ក៏​ដោយ។ ​ពេលខ្លះ ​ប្រសិន​​បើអ្នក​​យក​ចិត្តទុក​ដាក់​​ឲ្យ​មែន​ទែន ​អ្នកនឹង​​អាច​​មាន​អារម្មណ៍​​ថា ​ទារក​ត្អើក​​នៅខាង​ក្នុង​ស្បូន​​របស់អ្នក។

ញញឹមនៅក្នុងស្បូន
នៅកំឡុង​សប្តាហ៍​ទី ២៦​នៃការ​​មាន​ផ្ទៃពោះ​របស់​​អ្នក ​ទារក​នឹង​អាច​ធ្វើ​ចលនា​​បាន​ច្រើន​យ៉ាង​​នៅខាង​ក្នុង​​ស្បូន។ ​វាជា​ពេល​វេលា​​ដែល​ទារក​នឹងអាច​​បង្ហាញ​ពីស្នាម​ញញឹម​​បាន។

ស្ងាបនៅក្នុងស្បូន
ទារក​របស់​អ្នក​ក៏​បង្ហាញ​ការ​ស្ងាប​​នៅក្នុង​ស្បូន​ដែរ នេះ​ដោយ​សារ​តែ​ទារក​តូច​បាន​​ចំណាយ​ពេល​វេលា​​គេង​ច្រើន ​និង​ធ្វើ​ចលនា​​ច្រើន​នៅ​ក្នុង​ផ្ទៃ ​វាធ្វើ​ឲ្យ​ទារក​​ហត់​នឿយ​បណ្តាល​ឲ្យ​ស្ងាប។

នោម
ទារក​របស់អ្នក​​ក៏អាច​នោម​​នៅ​ក្នុង​ស្បូន ព្រោះនៅចុង​ត្រីមាសទី ​១ ទារក​នឹង​ចាប់​ផ្តើម​​ផលិត​ទឹក​នោម។​

បើកភ្នែកនៅក្នុងស្បូន
ក្នុង​កំឡុង​សប្តាហ៍ទី ​២៨នៃ​​ការ​មាន​ផ្ទៃពោះ ​ទារក​នឹង​​ចាប់​ផ្តើម​បើក​ភ្នែក។ ​គេក៏​អាច​ប្រតិ​កម្ម​​នឹង​ពន្លឺ ​នៅ​ពេល​​ពោះត្រូវ​នឹង​​ពន្លឺ​ ប៉ុន្តែនេះ​មិនមែន​​ជា​បញ្ហា​ត្រូវ​​ព្រួយ​បារម្ភ​​ឡើយ។

ភ្លក់អាហារពេលល្ងាចរបស់អ្នក
អ្នក​ត្រូវ​​ដឹង​ថា ​អាហារ​ណា​​ដែល​អ្នក​​បាន​ទទួល​ទាន ​គភ៌​នឹង​​ទទួលបា​ន​​រសជាតិ​​ពី​អាហារ​​នោះ។ ​យោង​តាម​​អ្នក​ជំនាញ​​ជាច្រើន​​បាន​ឲ្យដឹង​​ថា ​ក្នុង​សប្តាហ៍​ទី ១៥ ​គភ៌នឹង​​ចាប់​ផ្តើម​ចូល​ចិត្ត​​រសជាតិ​ផ្អែម ​ហើយ​ទារក​​នឹង​ទទួល​យក​​សារធាតុ​រាវផ្អែម​​កាន់​តែច្រើន​​ឡើង៕
 
រៀបចំអត្តបទដោយ : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.