Facebook Badge

Sunday, May 22, 2016

បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

·   0

អាហារ​មួយ​ប្រភេទ​នេះ​សាកសម ចំពោះ​កម្មវិធី​ជប់លៀង​ផ្សេងៗ ដែល​ភាសារអង់គ្លេស​ហៅថា (Banquet) សម្រាប់​ឪកាស​ជួបជុំ​ក្រុមគ្រួសារ ឬ មិត្តភក្កិ។ លើក​មុន ខ្ញុំបាទមាន វិចិត្ត​បាន​សន្យាថា នឹង ជម្រាប​អំពី មុខម្ហូប​ដែល​ស្ត្រីមេផ្ទះ​គួរ​តែ​ជ្រើស​យក​មក​ចំអិន​នៅ​ពេល​ល្ងាច។ ឥឡូវ​នេះ​សួម​តាម​ដាន​ទាំងអស់​គ្នា​ពី​របៀប​ធ្វើ​ដូច​ខាង​ក្រោម៖

បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

គ្រឿងផ្សំ៖ បង្គា​ស្រស់ បង្គារ​គ្រៀម ទឹក​ត្រី​កោះ​កុង (មាន​លក់​នៅ​ទីផ្សារ) សាច់​ជ្រូក​សាច់​សុទ្ធ​ពងទា ​ការ៉ុត សាឡាត់ ប៉េងប៉ោះ ស្លឹកខ្ទឹម ខ្ទឹមស ម្សៅស៊ុប ប៊ីចេង អំបិល ស្ករស និងម្រេច។

វិធីធ្វើ៖
- ដាំបាយឲ្យ​ឆ្អិន​ល្មម មិន​ស្រួយ​ពេក មិន​ជ្រាយ​ពេក ហើយ​ដួស​ទុក​មួយ​អន្លើ។
- ពងទា​ត្រូវ​ចៀន​ដាក់​គ្រឿង ដូចជា ខ្ទឹមស ទឹកត្រី ប៊ីចេង ស្ករស អំបិល​បន្តិច (មិនដាក់ក៏បាន)​ហើយ​ត្រូវ​ហាន់​ជា​ចំណិត​តូចៗ (ដូចរូប)។
- ចំពោះ​ការ៉ុត​ត្រូវ​កោស​សំបក​ឲ្យ​ស្អាត លាង​ទឹក​ហើយ​ហាន់​ជា​ដុំៗ​ប៉ុនចុង​ចង្កិះ។
- សាឡាត់​ត្រូវ​កាត់​ទង​ចេញ​ហើយ​លាង​ទឹកឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់​ទឹក។
- ប៉េងប៉ោះ​ត្រូវ​ហាន់​ជា​បន្ទះ​ស្តើង​ល្មម (ដូចរូប)។ ចំណែក​សាច់​ជ្រូក​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ល្អិតៗ​ដើម្បី​ឲ្យ​​ចូល​ជាតិ​គ្នា។
បន្ទាប់​ពីរៀបចំ​គ្រឿង​រួចរាល់​អស់​ហើយ ដាក់ខ្ទះ​ឲ្យ​ក្កៅ​រួចសុំ​ដាក់​ប្រេង​ចូល បន្ទាប់​កម​ចាក់​ខ្ទឹមស​ដែល​ចិញ្ជ្រាំ​រួច​នោះ​ចូល​ចាក់​សាច់​ជ្រូក​ទឹក​ ត្រី ប៊ីចេង អំបិល ស្ករស ម្រេច​បន្តិច ឆា​ឲ្យ​ឆ្អិន​ល្អ​រួច​ចាក់​បាយ​ដែល​ដាំ​ឆ្អិន​ចូល ចូក​២ ត្រលប់ យក​វែក​ឆា​មក​ជ្រុម​បាយ​នោះ​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ហើយ​ដាក់​ម្សៅ​ស៊ុប​ចូល​ បន្តិច​សម​ល្មម​នឹង​បរិមាណ​បាយ​ហើយ​ដាក់​ទឹក​ត្រី ប៊ី​ចេង ស្ករ​ត្នោត​នឹង​ការ៉ុត​ចូល​ឆារ​ហូត​ទាល់​តែ​បាយ​ឡើង​ពណ៌​ក្រហម​តិចៗ​ទើប​ ចាក់​ពង​ទា​ដែល​ចៀន​រួច​ចូល។ រោយ​ស្លឹក​ខ្ទឹម​ចូល​ជា​ការ​ស្រេច។
- រីឯ​បង្គា​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត ដាក់​ឆ្នាំង​លើ​ភ្លើង​ឲ្យ​ក្កៅ​ខ្លាំង ហើយ​ចាក់​បង្គារ​ចូល​ក្រឡុក​ឲ្យ​ឆ្អិន​សព្វ​៣នាទី រួច​ដួស​ចេញ​ទុក​ឲ្យ​ល្អ (ការ​ធ្វើ​បែប​នេះ​ទើប បង្គានៅ​មាន​រសជាតិ​ប្រសិន​បើ​យើង​ស្រុះ​ជា​មួយ​ទឹក​ក្កៅ​បង្គារ​នឹង​បាត់​ បង់​រសជាតិ)។

វិធីរៀបចំ៖
ជ្រើស​យក​ចាន​ដែល​មាន​រាង​មូល ក៏ បាន​ពង​ក្រពើ​ក៏​បាន រៀប​សាឡាត់​ពី​បី​សន្លឹក​បន្ទាប់​មក​រៀប​ប៉េង​ប៉ោះ​ធ្វើ​យ៉ាង​ណាឲ្យ​មាន​ សោភណ្ឌភាព​គួរ​ឲ្យ​ចង់​ទទួល​ទាន​រៀប​បង្គា​ក្នុង​ចំនួន​ល្មម​សម្រាប់​មនុស្ស ​ម្នាក់​ដាក់​ពី​លើ​សាឡាត់​ដួស​បាយ​ឆា​នោះ​ដាក់​ក្នុង​កូន​ចាន​ចង្កិះ​របៀប​ ជា​បាយ​ចំហុយ​(ដូចរូប) ហើយ​សង្កត់​ថ្មមៗ​ឲ្យ​ណែន ហើយ​ផ្កាប់​ពី​លើ​ចាន​ដែល​រៀប​សាឡាត់​ហើយ​នោះ​ប៉ុន្តែ​មិន​មែន​ដាក់​ពី​លើ​ សាឡាត់​ទេ គឺ​ដាក់​ត្រង់​កន្លែងទំនេរ​មួយ​ខាង​ទៀត។ ទុក​ចន្លោះ​បន្តិច​សម្រាប់​ដាក់​កូន​ចាន​ទឹក​ជ្រលក់។

បញ្ចាក់៖ ចំពោះ​ទឹក​ត្រី​កោះកុង​ដែល​គេនិយម​ហៅ​នោះ យើង​ក៏អាច​ធ្វើ​បាន​ដែរខ្ញុំបាទមាន វិចិត្ត
នឹង​ជម្រាប​ជូន​អំពី​របៀប​ធ្វើ ប្រសិន​បើប្រិយមិត្ត​ចង់ដឹង។

រៀបចំអត្តបទដោយ : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.