Facebook Badge

Sunday, May 15, 2016

ម្ជូរត្រកួន

·   0

ថ្ងៃនេះមង្គលការនិងបង្ហាញវិធី​ធ្វើ​ម្ហូប​ខ្មែរ​យើង​មួយ​មុខ​ទៀត​ហើយ​សម្រាប់​​បង​ប្អូន​ស្ត្រី​មេ​ផ្ទះ​។គ្រាន់​តែ​ឃើញ​រូប​ក៏​ស្រក់​ទឹក​មាត់​ដែល​ចំពោះ​ម្ហូប​ខ្មែរ​មួយ​មុខ​នេះ​ដែល​មាន​ឈ្មោះ​ថា​ ម្ជូរត្រកួន​។ចង់​ដឹង​របៀប​ធ្វើ​យ៉ាង​ណា​នោះ​ទៅ​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​...

+ គ្រឿងផ្សំ៖

- ត្រីរ៉ស់ រឺ ត្រីឆ្លាំង ( កាត់ជាដុំ )
- កំពិស
- អំពិលទុំ
- ត្រកួន កាត់កង់ប្រហែល2ថ្នាំងដៃ
- ប្រហុកសាច់
- ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល
- ម្អម ហាន់តូច

វិធីធ្វើ៖


- ដាក់ដាំទឹកក្នុងឆ្នាំងសម្លអោយពុះ រួចបង់​ប្រហុក​ចូល​ ទុក​អោយ​ពុះ​ម្ដង​ទៀត​ ហើយ​ដួស​ពពុះ​ចេញ​ (​ សម្ល​ដែល​បង់​ប្រហុក​ តែង​មាន​ពពុះ​ )​ បន្ទាប់​មក​ដាក់​ត្រី​ អំបិល​ ទឹកត្រី​ ស្ករស​ ម្សៅស៊ុប​ ទុកអោយពុះ ហើយដាក់ អំពិល​ទុំ​ចូល​ ទុក​អោយ​ពុះ​ម្ដង​ទៀត​រួច​ភ្លក់​មើ ល​អោយ​ល្មម​ តាម​ការ​ចូលចិត្ត​ 
- បន្ទាប់​មក​ដាក់​ត្រកួន​ និង​ កំពិស​ចូល​ ទុក​អោយ​ពុះ​ឆ្អិន​បន្លែ​ហើយ​ ទើប​ដាក់​ម្អម​ចូល​ រួច​ជា​ការ​ស្រច​ ។​

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.