Facebook Badge

Friday, May 13, 2016

វិធីឆាក្តៅទាសំពៅឲ្យមានរសជាតិឈ្ងុញឆ្ងាញ់

·   0

ដើម្បី​​ឆា​ក្តៅ​​ទា​​ឲ្យ​​មាន​​រស់​ជាតិ​​ឆ្ងាញ់​ទាល់​​តែ​​មាន​​​​វិធី​​​ក្នុង​​ការ​ធ្វើ​​ ដូច្នោះ​​ហើយ​​សូម​កុំ​ចាំ​យូរ​​​អនុ​វត្ត​ជា​មួយ​ ​ខ្ញុំបាទមានវិចិត្ត​​ ​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ៖
-​​ ទាសំពៅ ១គីឡូក្រាម (ទាស្រុកទាកាប)
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយ
ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
សណ្តែកដីលីង ១-២ស្លាបព្រាបាយ
ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយ
- ​គ្រឿងបុក ២-៣ស្លាបព្រាបាយ
ស្ករស ២ស្លាបព្រាបាយ
- ស្លឹកម្រះព្រៅ ដាក់​តាម​ចំណូល​ចិត្ត
ប្រេងឆា ២ស្លាបព្រាបាយ
ម្ទេស ដាក់តាម​​ចំណង់​ចំណូល​ចិត្ត

+ វិធីធ្វើ៖
. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ ដាក់​គ្រឿង​បុក​ជា​មួយ​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ​ឆា​ចូល​ជា​មួយ​គ្នា​ឲ្យ​ឈ្ងុយ។
. ​យក​សាច់​ទា​ដាក់​ចូល​ឆា​ឲ្យ​ចូល​ជា​មួយ​គ្រឿងកូរឲ្យ​សព្វ​​រួច​គ្រប​ទុក​ ប្រ​ហែល​ជា​ ៥នា​ទី។
. ៥នាទីក្រោយ​មក​​ទើប​បន្ថែម ស្ករស,អំបិល, ទឹកត្រី និងម្សៅស៊ុបមាន់ឆា​ចូល​គ្នា​ឲ្យ​សព្វម្ដងទៀតរួច​ហើយ​ទុក​ឲ្យ​ពុះ។
. ដាក់​សណ្តែក​ដីលីង និង​ស្លឹកម្រះព្រៅ​ចូល​ឆា​ច្របល់​ចូល​គ្នា​ ២-៣ ត្រឡប់​ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ៖ មាន​ វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.