Facebook Badge

Saturday, May 14, 2016

បុកកំពឹសសណ្តែកគួរ

·   0

បុកកំពឹសសណ្តែកគួរ គឺ​ជា​មុខ​ម្ហូប​មួយ​ដ៏សាមញ្ញបំផុត ​ហើយក៏មាន​អ្នក​ចូល​​ចិត្ត​ធ្វើ​ញាំ​ច្រើន ហើយ​នៅ​ថ្ងៃ​នេះ​ មាន វិចិត្តក៏​បាន​លើក​យក​មក​​បង្ហាញ​ជូន​ផងដែរ​។ ដើម្បី​បន្ថែម​ឲ្យ​មាន​រស់​ជាតិ​ឆ្ងាញ់​ត្រូវ​ធ្វើ​​យ៉ាង​ណា ខាងក្រោម​​នេះ​គឺជា​វិធី​ធ្វើៈ
+ គ្រឿងផ្សំ៖
កំពឹសលីង ១ខាំ
សណ្តែកគួរ ៥គួរ កាត់ ២ថ្នាំងដៃ
អំពិលខ្ទី ៥-៧គួរ
ខ្ទឹមក្រហម ១ដុំ
- ខ្ទឹមស ៣កំពឹស
- ស្ករស កន្លះស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
ប៊ីចេង បន្តិច
- ម្ទេស ២គ្រាប់ ឬតាមចំណូលចិត្ត

+ វិធីធ្វើ៖
. ​ដំបូង​យក​អំពិលខ្ទីដាក់​ចូល​ក្នុង​ត្បាល់​បុក​ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មកដួស​វា​​យក​មក​​ពោត​ទឹក​ចេញ​ដើម្បី​កុំ​ឲ្យ​ជូរ​ខ្លាំង​ពេក។
. យក​ខ្ទឹម​ក្រហម,  ខ្ទឹមស និង​ម្ទេស​ ដាក់​​​បុក​ចូល​គ្នា​​ឲ្យ​ម៉ដ្ឋ​  រួច​ហើយ​ដាក់​ អំបិល,ស្ករប៊ីចេង បុក​ចូល​គ្នា​ឲ្យ​សព្វ។
បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​​បុក​ចូលគ្នា​ម្តង​សិន​ រួច​ហើយ​ចាំ​ដាក់​អំពិល​បុក និង​កំពឹស​បុក​ថើរៗ​ ២-៣ត្រឡប់​ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.