តើប្រិយមិត្តចង់ដឹងពីវិធីធ្វើនំប៉័ងសាច់ដែលងាយស្រួលធ្វើហើយឆាប់បានញាំទេ? វាមិនមានគ្រឿងផ្សំអ្វីច្រើនទេ ហើយវិធីធ្វើក៏ងាយៗដែរ សូមអនុវត្តជាមួយ ខ្ញុំបាទមានវិចិត្ត ទាំងអស់គ្នាដូចខាងក្រោមៈ
+ គ្រឿងផ្សំ៖
- នំប៉័ង ៣ដើម
- ត្រីខ ១កំប៉ុង (កំដៅហើយសង្កត់សាច់ត្រីឲ្យបែក)
- សាច់ជ្រូកបីជាន់ ២ខាំ ស្ងោរឆ្អិនហាន់ស្តើងៗ
- ជ្រក់ល្ហុង ១ចាន
- ជីរណា ឬជីស្លឹកវែង ១០សន្លឹក
- ត្រសក់ ៣ផ្លែ ចិតជាចំណិតវែងៗប៉ុនកូនដៃ
- សាច់ប៉ាត់តេ ១ដុំ ចិតជាចំណិតវែងៗប៉ុនកូនដៃ
- ម្ទេស (បើចូលចិត្ត)
+ វិធីធ្វើ៖
១. មុនដំបូងបើចង់ឲ្យនំប៉័ងសាច់មានរស់ជាតិកាន់តែឆ្ងាញ់ត្រូវយកវាទៅអាំងឲ្យស្រួយសិន។
២. បន្ទាប់មកយកកូនកាំបិតពុះវាពីលើចុះក្រោមរួចហែក ប៉ុន្តែកុំឲ្យដាច់ជាពីរ។
៣. ដួសត្រីខដាក់ចូលវាចឲ្យសព្វ បន្ទាប់មកទៀតដាក់សាច់ជ្រូក, សាច់ប៉ាត់តេ, ត្រសក់, ជីស្លឹកវែង និងជ្រក់ជាការស្រេច។ តែប៉ុណ្ណឹងអ្នកនឹងទទួលអាហារដែលមានឳរសជាតិឈ្ងុញឆ្ងាញ់សម្រាប់គ្រួសាររបស់អ្នក៕
រៀបចំអត្តបទដោយ : មាន វិចិត្ត