ឆៃប៉ូវត្រូវបានគេធ្វើចេញពីឆៃថាវស្រស់ ហើយឆៃថាវក៏អាចយកមកធ្វើមុខម្ហូបផ្សេងៗទៀតបានជាច្រើនផងដែរ ប៉ុន្តែអ្វីដែល ខ្ញុំបាទមានវិចិត្ត ចង់យកមកបង្ហាញជូននៅថ្ងៃនេះគឺ "វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម” ដូច្នេះហើយ សូមអនុវត្តធ្វើទុកញ៉ាំទាំងអស់គ្នាដូចខាងក្រោមៈ
+ គ្រឿងផ្សំ៖
- ឆៃថាវ ១០គីឡូ លាងទឹកឲ្យស្អាត
- អំបិល ៨ខាំ
- ស្ករស ១គីឡូ
+ វិធីធ្វើ៖
១. មុនដំបូងយកឆៃថាវដែលលាងទឹករួចមកពុះជាពីរប្រឡាក់ជាមួយអំបិល បើតូចដាក់ទាំងមូលរួចញាត់ចូលធុង ក្រឡ ឬក៏ពាង។
២. ពេលព្រឹកឡើងនិងឃើញមានចេញទឹកអំបិលស្រង់យកឆៃថាវដាក់ហាលថ្ងៃរហូតដល់ពេលល្ងាចយកមកប្រឡាក់ជាមួយទឹកអំបិលនឹងវិញ។
៣. ហាលវារហូតដល់ស្វិតប្រហែលជា ៣-៥ថ្ងៃ អាចញាត់ទុកក្នុងក្រឡ ឬក៏ពាងបានហើយ បើចង់ទុកបានយូរត្រូវរោយអំបិលថែមពីលើបន្តិចៗទៀត។
៤. ចំពោះការធ្វើឆៃប៉ូវផ្អែមវិញ គឺពេលធ្វើបានឆៃប៉ូវប្រៃហើយ (ហាលកុំឲ្យស្វិតពេក) យកវាមកប្រឡាក់ជាមួយស្ករស រួចហើយញាត់ចូលក្នុងកែវទុកនោះអ្នកនឹងទទួលបានឆៃប៉ូវផ្អែមហើយ៕
រៀបចំអត្តបទដោយ : មាន វិចិត្ត