មីសួរអ្នកអាចយកមកធ្វើម្ហូបបានជាច្រើនមុខដូចជា ឆា ស្លរ…ជាដើម ហើយក៏អាចយកមកញាំបានដែរ។ ថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សូមលើកយកនូវមុខម្ហូបមួយប្រភេទទៀត ដើម្បីយកមកបង្ហាញជូនគឺ ញាំមីសួរជាមួយតៅហ៊ូ។
+ គ្រឿងផ្សំ៖
- មីសួរ ២៥០ក្រាម (ត្រាំទឹក)
- តៅហ៊ូ ២០០ក្រាម (ចិតជាដុំៗចៀនឲ្យក្រៀម)
- ការ៉ុត ១មើមតូច ឈូសសសៃវែង
- ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូងយកមីសួរដាក់ចូលក្នុងចានធំមួយ បន្ទាប់មកដាក់ តៅហ៊ូ, ការ៉ុត, ទឹកស៊ីអ៊ីវ,ប្រេងល្ង, ស្ករត្នោត និងខ្ទឹមស។
២. បន្ទាប់មកទៀតច្របល់ចូលគ្នាឲ្យសព្វ ហើយសាក់ភ្លក់មើលប្រសិនបើស្ទើរអ្វីអ្នកអាចបន្ថែមទៅតាមចំណង់ចំណូលចិត្តរបស់អ្នក គឺជាការស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត