ម្ហូបអាហារគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គលក្នុងគ្រួសារ។ ថ្ងៃនេះ ខ្ញុំបាទមានវិចិត្តសូមធ្វើការបង្ហាញពីវិធីចម្អិនបាយឆាសាច់មាន់ជាមួយខាត់ណាខៀវ ដើម្បីទទួលបានឳរស់ជាតិឆ្ងាញ់សម្រាប់គ្រួសាររបស់អ្នក។ សូមកុំភ្លេចអនុវត្តជាមួយ មង្គលការ ទាំងអស់គ្នាដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖
- សាច់មាន់ ២៥០ក្រាមហាន់ជាចំណិត
- បាយ ១ចានគោម
- ខាត់ណាខៀវ ៣ដើមចិតបញ្ឆិតចំណិតស្តើង (ស្រុះ)
- អំបិល ចុងស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលបំពងឲ្យមានខ្លិនឈ្ងុយរួចដួសទុកសិន។
២. បន្ទាប់មកយកសាច់ដាក់ចូលឆាឲ្យសាច់រាងឆ្អិនបន្តិចដាក់អំបិល,ម្រេចនិងទឹកស៊ីអ៊ីវ រួចឆាចូលគ្នា។
៣. បន្ទាប់មកទៀតយកខ្ទឹមបំពង, បាយ និងម្សៅស៊ុបមាន់ដាក់ចូលឆាវា ២ ទៅ ៣ត្រឡប់ដាក់ខាត់ណាចូលឆាឲ្យចូលរស់ជាតិសព្វជាការស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត