គ្រាន់តែឮថាពោត គឺអ្នកទាំងអស់គ្នាស្គាល់យ៉ាងច្បាស់ហើយ និងដឹងថាផ្លែពោតនេះអាចយកមកធ្វើបង្អែមបានច្រើនមុនទៅទៀត។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សុំណែនាំវិធីធ្វើបង្អែមមួយប្រភេទ ដែលមានឈ្មោះថា «ពោតចំហ៊ុយ»។ ចង់ដឹងថាពោតចំហ៊ុយនេះគេធ្វើយ៉ាងណានោះ សូមអនុវត្តដូចខាងក្រោមនេះ៖
+ គ្រឿងផ្សំ
- ពោត ៣ផ្លែ (ចិត្តកាំបិតមុខ២)
- ម្សៅឆា ២ស្លាបព្រាបាយ
- ខ្ទិះដូង ៥-១០ស្លាបព្រាបាយ
- សាច់ដូងកោស ១ចំហៀងផ្លែ
- ស្ករស ៣ស្លាបព្រាបាយ
- ល្ងស ៣ស្លាបព្រាបាយលីងបុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ
- ដំបូងយកពោតដែលចិតរួចដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក រួចហើយដាក់ខ្ទិះដូងចូលបើកម៉ាស៊ីនដើម្បីក្រឡុកវា។
- បន្ទាប់ពីរួចរាល់ហើយចាក់វាចេញមកវិញលាយជាមួយម្សៅឆាឲ្យបានសព្វល្អ។
- បន្ទាប់មកទៀតយកទៅដាក់ចំហុយឲ្យឆ្អិនឡើងស្អិត អ្នកអាចយកវាមកដួសញាំដាក់សាច់ដូង ស្ករស និងល្ងបានហើយ៕
រៀបចំអត្តបទដោយ : មាន វិចិត្ត