(រ៉ង់ហ្គូន)៖
បន្ទាប់ពីទទួលរងការចោទប្រកាន់ពីសំណាក់ក្រុមអ្នកការពារសិទ្ធិនៅ ក្នុងប្រទេស
ថាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ កំពុងតែត្រូវបានរឹតត្បិត
ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីនោះ គណបក្សកាន់អំណាចរបស់លោកស្រី អោងសាន ស៊ូជី
បានចេញមុខច្រានចោលភ្លាមៗ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel
News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និង
អ្នកការពារសិទ្ធិនៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ
បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ
ដោយចោទប្រកា់ទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្ស NLD របស់លោកស្រី ស៊ូជី ថា
«កំពុងមានគម្រោងធ្វើការកៀកសង្កត់សេរីភាពនៃការបញ្ចេញមតិ
មិនខុសពីការដឹកនាំដោយអតីតរដ្ឋាភិបាលរបស់យោធានោះទេ»។
យ៉ាងណាក៏ដោយគណបក្ស NLD បានចេញសេចក្តីថ្លែងការណ៍មួយ ដោយឆ្លើយតបនឹងចោទ
ប្រកាន់ទាំងនោះថា វាមិនមែនជារឿងពិតនោះឡើយ
ហើយរដ្ឋាភិបាលថ្មីនឹងរៀបចំដោះស្រាយ
បញ្ហាទាំងឡាយតាមរយៈការធ្វើកំណែទម្រង់ច្បាប់ឲ្យខុសពី សម័យកាលរបស់យោធាដែលបាន
កន្លងផុតទៅ ដើម្បីការពារចំពោះការរៀបចំការតវ៉ានានាប្រកបដោយសន្តិវិធី
ជាជាងការដាក់ទោស នឹងរឹតត្បិត សេរីភាពនៃការបញ្ចេញមតិទាំងឡាយ៕
