(ភ្នំពេញ)៖ នៅម៉ោង ២៖០០រសៀលថ្ងៃទី១៣ ខែឧសភា
ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានចាបផ្តើម
រៀបចំធ្វើវេទិការបស់ខ្លួន ដើម្បីលាតត្រដាងថា «តើលោក កឹម សុខា
គួរលាលែងពីតំណែង ឬទេ?» បន្ទាប់ពីរងនូវរឿងអាស្រូវស្នេហាជាបន្តបន្ទាប់។
វេទិកានេះរៀបចំឡើងនៅសណ្ឋាគារសាន់វេ។
សូមជំរាបថា លោក កឹម សុខា អនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
កំពុងទទួលរងនូវរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ស្រីមុំ
ព្រមទាំងកំពុងទទួលរងនូវពាក្យបណ្តឹងចំនួន២ របស់កញ្ញា ស្រីមុំ និង កញ្ញា ធី
សុវណ្ណថា (ប្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍)
ដោយអ្នកទាំងពីរប្តឹងទាមទារប្រាក់សំណងជំងឺចិត្តចំនួន ១.៣លានដុល្លារ៕




