Facebook Badge

Featured Articles
All Stories

Sunday, May 22, 2016

សម្លៀក​បំពាក់​ដែល​កូន​កំលោះ​គួរ​តែ​ជ្រើស​រើស សម្រាប់​ថ្ងៃ​អាពាហ៏​ពិពាហ៏

នៅ​ពេល​ដែល​អ្នក​ចូល​រួម​ក្នុង​ពិធី​អ្វី​មួយ អ្នក​តែង​តែ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ទាក់​ទាញ​អ្នក​ដទៃ​ទាំងអស់ ជា​ពិសេស​គឺ​ក្នុង​ពិធី​មង្គល​ការរបស់​ខ្លួន​តែ​ម្តង។ ក្នុង​នោះ មិន​ថា​កូន​ក្រមុំ​ទេ សូម្បីតែ​កូន​កំលោះ​ក៏​ចង់​ឲ្យ​មាន​ភាព​ទាក់​ទាញ​ផង​ដែរ។ ហេតុដូច្នេះ​​ហើយ ​កូន​​កំលោះ​​ភាគ​​ច្រើន តែង​​តែ​​ជ្រើស​​រើស​​នូវ​​សម្លៀក​​បំពាក់​​ដូច​​ខាង​​ក្រោម៖


១. ពណ៌​ផ្សេង​គ្នា​នៃ​សំលៀក​បំពាក់
កូន​កំលោះ​ត្រូវ​ជ្រើស​រើស​យក​ឈុតដែល​មានភាព​ស្រអាប់​នោះ​ទេ ប៉ុន្តែ​អាច​ជ្រើស​រើស​យក​ពណ៌ស, ពណ៌​ប្រផេះ ឬ​ឆ្នូត ក៏​មាន​ការ​ពេញ​និយម​ដែរ។

២. រចនាបថ
មិន​ត្រឹម​តែ​ទាន់​សម័យ​ទៅ​លើពណ៌​សម្លៀក​បំពាក់​ប៉ុណ្ណោះទេ ដើម្បើ​ឲ្យ​កាន់​តែ​សង្ហា អ្នក​អាច​ជ្រើស​យក​អាវ​កាក់​ដែល​លម្អរ​ដោយ​រចនាបថផ្កា​ឈូករត្ន័។ ហើយ​អាវ​កាក់​មិន​ចាំបាច់​រឹប​ពេក​ទេ ប៉ុន្តែ​ឲ្យ​ល្មម​នឹង​រាង។

៣. ការ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់
ជា​ទូទៅ កូន​ក្រមុំ​តែង​តែ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់ ២-៣ កំផ្លេតាមដែលអាចធ្វើទៅ​បាន។ ហេតុ​ដូច​នេះ​កូន​កំលោះ​គួរ​ជ្រើស​រើស​អាវ​កាក់ ២ ដែល​មាន​ពណ៌​ផ្សេង​គ្នា​ទាំង​ស្រុង​ដែល​អាច​ជា​ពណ៌ស និង​ពណ៌ខ្មៅ។

៤. ភាពទាក់ទាញ
ដើម្បើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង ភាគ​ច្រើន​កូន​កំលោះ​ចូល​ចិត្តជ្រើស​រើស​សម្លៀក​បំពាក់​ដែល​មាន រោម​សត្វ ឬពណ៌​គគីរ។ ជាមួយ​គ្នា​នេះផង​ដែរ បើ​នៅ​រដូវ​ក្តៅ កូន​កំលោះ​គួរ​ជ្រើស​យកក្រណាត់​ដែល​ស្តើង ព្រោះ​វា​អាច​ជួយ​សម្រួល​នៅ​ពេល​បែក​ញើស។

៥. របៀប​ជ្រើស​រើស​សម្លៀក​បំពាក់
យក​ល្អ សម្លៀក​បំពាក់​សម្រាប់​ថ្ងៃ​មង្គល​របស់​កូន​កំលោះ​ គឺត្រូវ​មាន​អាវ​យឺតពណ៌​ស, ក្រវាត់​កពណ៌​ខ្មៅ, អាវ​កាក់, អាវធំ និង​ខោ​ជើង​វែង ដែល​ទាំង​អស់​នេះ​ត្រូវ​មាន​ពណ៌​ដូច​​អាវ​កាក់។

៦. គ្រឿងលម្អរ
គ្រឿង​លម្អរ​របស់​កូន​កំលោះ និង​កូន​ក្រមុំ​មាន​ក្ខណៈផ្សេង​ពីគ្នា។ កូន​កំលោះ​ត្រូវ​ប្រើ​គ្រឿង​លម្អរ​ដែល​សាមញ្ញ ប៉ុន្តែ​មាន​ភាព​ទាក់​ទាញដូចជា ខ្សែ​ក្រវាត់, នា​ឡិកា និង​កន្លាស់​ក​មាន​រូបផ្កា។

៧. ការជ្រើស​រើស​សម្លៀក​បំពាក់​ពេល​រាត្រី
កូន​កំលោះ​ត្រូវស្លៀក​សម្លៀក​បំពាក់​អាពាហ៏​ពិពាហ៏​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មើល​មក​ថា​សម។ ប៉ុន្តែ​ចំពោះ​សម្លៀក​បំពាក់​ពេល​រាត្រី​មិន​ចាំបាច់​ទេ។ អ្នក​គ្រាន់​តែ​ស្លៀក​ពាក់​បែប​ណា​ដែល​ធ្វើ​ឲ្យ​ដៃគូ​ររបស់​អ្នក​គិត​ថា​សាក​សម​ទៅ​បាន​ហើយ។ យក​ល្អសម្រាប់​ថ្ងៃអាពាហ៏​ពិពាហ៏ អ្នក​គួរ​តែ​ពាក់​អាវ​ពណ៌​ខ្មៅ ប៉ុន្តែ​វែង ហើយ​ជា​ម៉ូត​ដែល​ទើប​នឹង​ចេញ​ថ្មី។

៨. ស្បែកជើង
ស្បែក​ជើង​ក៏ជា​ផ្នែក​មួយ​នៃភាព​ទាន់​សម័យ​ដែរ។ ទន្ទឹម​នឹង​នោះ​ស្បែក​ជើង​ស្បែក ក៏អាច​ជួយ​ឲ្យ​កូន​កំលោះ​បញ្ចេញ​នូវ​ភាព​ជា​បុរស​ពិត​នៅ​ក្នុង​ថ្ងែមង្គល​ការ​របស់​គាត់​ផង​ដែរ។ 

៩. វត្ថុដែល​កូន​កំលោះ​មិន​គួរ​ទុក​នៅ​នឹង​ខ្លួន
កូន​កំលោះ​មិន​គួរ​ទុក​កាបូប ឬទូរស័ព្ទ​ដៃ​ទេ។ កាបូប​អាច​ធ្វើ​ឲ្យ​ខោមើល​ទៅ​មិន​ស្អាត ហើយ​ទូរស័ព្ទ​ក៏​អាច​រំខាន់ ប្រសិន​បើ​អ្នក​ណា​ម្នាក់​តេ​មក​នៅ​ពេល​ដែល​ពិធី​អ្វី​មួយ​បាន​ចាប់​ផ្តើម។

១០. ជ្រើស​រើស​របស់​ដែល​អាច​ប្រើ​ប្រាស់​ម្តង​ទៀត 
ពេល​ដែល​ទិញ​សម្លៀក​បំពាក់ និង​សម្ភារៈ​សម្រាប់​ថ្ងៃ​មង្គល​ការ កូន​កំលោះ​គួរ​ជ្រើស​រើស ម៉ូត​ដែល​អាច​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ក្រោយ។ ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ក្នុង​ការ​ទិញ​ម្តង​ទៀត។

១១. រឿងចុងក្រោយ
ត្រូវ​រក្សា​ស្នាម​ញញឹម​ដោយ​ជំហរ និង​មោទនភាព​ក្នុង​ថ្ងៃមង្គល​ការ​របស់ខ្លួន​ទើប​អ្នក​ដទៃ​មើល​មក​ថា​អ្នក​ពេញ​ចិត្ត​បំផុត៕

រៀបចំអត្តបទដោយ : មាន វិចិត្ត
·   0

អ្វីជាពិធីជីកស្រះ ឬជីកអណ្ដូង ?

ក្នុងពិធីរៀបមង្គលការរបស់ខ្មែរយើង បើរៀបរាបទៅមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែបច្ចុប្បន្ន ពិធីមង្គលការត្រូវបានគេ​​ធ្វើកាត់ៗ ​និងបែបសង្ខេប ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។ ធាតុពិត មង្គលការ ឲ្យត្រូវក្បួន​ខ្នាតបុរាណខ្មែរ គឺមានរយៈពេល ៣ ថ្ងៃឯណោះ  ។ វេលា ៣ថ្ងៃនេះគេឃើញថា ​ប៉ែកខាង​ប្រជាជននៅបាត់ដំបង ​មានតំបន់ខ្លះអាច​ប្រារពធ្វើបានខ្លះៗ តែមិនបានពេញបែបបទ​ឲ្យអស់នោះទេ ។​
បើតាមការរ៉ាយរាប់រៀប​អាចារ្យម្នាក់ ​ក្នុងទឹកដីបាត់ដំបងបានប្រាប់ឲ្យដឹងថា ពិធីមង្គលការ ​នៅពេលបច្ចុប្បន្ន ត្រូវបានគេធ្វើឡើងតាមបែបសង្ខេប គ្រាន់តែឲ្យដូនតា ដឹងឭតែប៉ុណ្ណោះ ​តែមិនបាន​ធ្វើឲ្យ គ្រប់ជ្រុងជ្រោយ ឡើយ ។ លោកអាចារ្យ បានបន្តថា ពិធីមង្គលការមានច្រើនណាស់ ​ក្នុងនោះ មាន ពិធីគាស់ខ្ញែរ  ពិធីរាំខ្វែងពែង  ពិធីបុកសាច់ជូរ ពិធីបុកល័ក្ត ពីធីជីកស្រះ ឬជីកអណ្តូង ពិធីកាត់ស្លឹក ពិធីលាយល័ក្ត ពីធីស្ងោរល័ក្ត ពិធីបៀមល័ក្ត និងពិធីជាច្រើនទៀត ។ តែ​លោកសូមលើកយកតែពីធីមួយមកបង្ហាញសិន ក្នុងនោះគឺពិធីជីកស្រះ ឬអណ្តូង ដែលមាន​អត្ថន័យដូចខាង​ក្រោមនេះ ៖ 
 ពិធីជីកស្រះ ឬ  ជីកអណ្ដូងនេះ មានអ្នកភ្លេង ៤នាក់ឈរកាន់ចប កាប់ចបជីក ច្រៀងធ្វើកាយវិការជីកដី  ហាក់ដូចជាមានការហត់នឿយខ្លាំង អំពីការជីកស្រះ ឬជីកអណ្ដូងយកទឹកមកលាយល័ក្ដធ្វើថ្នាំធ្មេញ ឱ្យកូនស្រីបៀម។ ពិធីនេះ គេត្រូវច្រៀង​បទចម្រៀងមានទំនុកថា៖ 




- ថ្ងៃជាឧត្តម                                              ថ្ងៃជាឧត្តម 

  លោកមេបាប្រើខ្ញុំ                                       ឱ្យរាំជីកអណ្ដូង។ 

  ឱទងវងខ្ញុំអើយ                                        ឱ្យរាំជីកអណ្ដូង។ 

- គ្នាយើង៤នាក់                                          ដើរអីរយោង 

   លោកមេបាប្រើយើង                                 ឱ្យរាំជីកអណ្ដូង។ 

   ឱទងវងខ្ញំអើយ                                       ឱ្យរាំជីកអណ្ដូង។ 

- ជីកទៅជីកមក                                         បានដីក្រហូង 

 ខ្ញុំរាំជីកអណ្ដូង                                          យកទឹកលាយល័ក្ដ។ 

 ឱទងវងខ្ញុំអើយ                                         យកទឹកលាយល័ក្ដ។ 

                
សូមបញ្ជាក់ថាទឹកអណ្ដូងដែលជីកយកបានមកនោះ ជាទឹកផ្អែម ជាទឹកមានរស់ជាតិឆ្ងាញ់ ។ 

ប្រសិនបើពិធីរៀបអាពាហ៍ពិពាហ៍នោះ មានពេលវែងល្អ  អ្នកភ្លេងរៀបពិធីកំប្លែង ដោយខ្លួនមុជទឹក ទឹកចូលត្រចៀក ខ្លះទះ ខ្លះផ្លុំ ខ្លះត្បារ...។ បើនៅតែមិនចេញត្រូវបញ្ជាប់មេមត់ព្រៃ សួរអំពីមូលហេតុផ្សេងៗ ថាតើមានការខុសទាស់បែបណា? មេមត់ព្រៃឆ្លើយថា មិនសុំអនុញ្ញាតពីគេ ដើរជាន់ក្បាលគេ នោមដាក់គេ ទើបសុំអង្វរកថ្វាយអាការសាហាវទើបបានទឹកចេញពីត្រចៀក។ 

បើជីកអណ្ដូងបានទឹកហើយ ត្រូវយកទឹកនោះទៅជូនមេបា។ លោកមេបាបង្គាបឱ្យទៅរកកាត់ស្លឹកយកមកធ្វើកន្ទោងដាក់ល័ក្ដស្រី ៕

រៀបចំអត្តបទដោយ : មាន វិចិត្ត

·   0

ហេតុអ្វី ​ចាស់ៗ​ហាមមិនឲ្យ​កាត់​ក្រចក​នៅ​ពេលយប់?

នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ តែង​តែ​មាន​រឿង​ចម្លែកៗ ឬ​តំណម​ផ្សេងៗ​គ្នា​ដោយ​ហេតុ​ថា​មាន​ជំនឿ​បែប​នេះ ឬ​បែប​នោះ។ តើ​អ្នក​ធ្លាប់​បាន​គិត​ថា​រឿង​ទាំង​អស់​នោះ​ពិត​ដែរ​ឬ​ទេ? ដូច​ជា​ពេល​នេះ​អញ្ចឹង ខ្ញុំបាទមាន វិចិត្ត សូម​លើក​យក​នូវ​ជំនឿ​មួយ​ប្រភេទ ដែល​និយាយ​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់។
តាំង​ពី​កុមារ​ភាព​មក​ខ្ញុំ​តែង​តែ​ឮ​ម្ដាយ​របស់​ខ្ញុំ​ហាម​ថា «កុំ​កាត់​ក្រចក​នៅ​ពេល​យប់!» ។ ខ្ញុំ​មិន​ដឹង​ហេតុ​ផល​ថា​យ៉ាង​ណា​នោះ​ឡើយ ហើយ​ក៏​ពុំ​បាន​គិត​អ្វី​ច្រើន​ដែរ​ដោយ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​គាត់​ប្រាប់​ប៉ុណ្ណោះ។ លុះ​ក្រោយ​មក​ខ្ញុំ​ភ្លេច​ខ្លួន​ក៏​ធ្វើ​រឿង​នេះ​ម្ដង​ទៀត ហើយ​គាត់​ក៏​បាន​ស្ដី​បន្ទោស​ដល់​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​ដែរ។ ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​ចេះ​ចង់​ដឹង​នូវ​ហេតុ​ផល​ដែល​ថា​មិន​ឱ្យ​កាត់​ក្រចក​នៅ​ពេល​យប់​នេះ​តែ​ម្ដង។
ម្ដាយ​ខ្ញុំ​ដំណាល​ថា៖
កាល​គ្រាខាងដើម​យូរ​លង់​ណាស់​មក​ហើយ មាន​គ្រួសារ​មួយ​ប្រកប​របរ​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ ជា​ធម្មតា​ខាង​បុរស​ជា​ប្ដី​តែង​តែ​ចេញ​ពី​ផ្ទះ​ជា​មួយ​នឹង​អ្នក​ជិត​ខាង បួន ទៅ ប្រាំ​នាក់ សំដៅ​ទៅ​ព្រៃ​ដែល​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែរ និង​រយៈពេល ៣ ឬ បួន​ថ្ងៃ​ទើប​ប្ដី​របស់​គាត់​ត្រឡប់​មក​វិញ។ ថ្ងៃ​មួយ​មុន​បុរស​ជា​ប្ដី​ចេញ​ទៅ​បាន​ផ្ដែរផ្ដាំ​ប្រពន្ធ​ថា «នាង! ចូរ​កុំ​កាត់​ក្រចក​នៅ​ពេល​យប់​ឲ្យ​សោះ» ហើយ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ដូច​សព្វ​ដង។

នៅ​យប់​ដែល​បុរស​ជា​ប្ដី​ចេញ​ទៅ​នោះ ស្រាប់​តែ​នារី​ជា​ប្រពន្ធ​កំពុង​យោល​អង្រឹង​លួង​កូន​ឱ្យ​គេង​នៅ​ពេល​យប់​ក៏​ស្រាប់​តែ​បុក​ម្រាម​ដៃ​ជា​មួយ​នឹង​អង្រឹង​ឫស្សី​របស់​កូន ហើយ​រហែក​ក្រចក​បន្តិច។ នារី​ជា​ប្រពន្ធ​នៅ​មិន​សុខ​មិន​សាប់​នឹង​ក្រចក​រហែក ដែល​បណ្ដាល​ឱ្យ​ទាក់​នេះ​ទាក់​នោះ ដូចជា​ទាក់​នឹង​មុង ឬ​ទាក់​នឹង​ភួយ​នោះ ក៏​ដើរ​សំដៅ​ទៅ​យក​កន្ត្រៃ​ច្រឹប​កាត់​នូវ​ក្រចក​ដែល​រហែក​នោះ​ទាំង​យប់ ដោយ​ពុំ​ចាប់​អារម្មណ៍​នូវ​បណ្ដាំ​របស់​ប្ដី​ឡើយ។

លុះ​ដល់​ព្រឹក​ឡើង​ក៏​ស្រាប់​តែ​អ្នក​ជិត​ខាង​បាន​សែង​សាកសព្វ​បុរស​ជា​ប្ដី​មក​ដល់​នៅ​នឹង​មុខ​ផ្ទះ។ នារី​ជា​ប្រពន្ធ​រន្ធត់​ជា​ខ្លាំង ព្រម​ទាំង​យំ​សោក​បោក​ខ្លួន​ស្ដាយ​ស្រណោះ​រូប​ប្ដី ហើយ​ក៏​បាន​សួរ​នូវ​ដំណើរ​ដើម​ទង​នៃ​ការ​ស្លាប់​របស់​ប្ដី​ខ្លួន។ អ្នក​បាន​បន្ត​ថា​កាល​ពី​រំលង​អាអធ្រាត្រ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឈប់​សម្រាក​នៅ​លើ​ដើមឈើ​ខ្ពស់ៗ ក៏​ស្រាប់​តែ​ឮសំឡេង​អ្នក​ស្រែក​ហៅ​ចំឈ្មោះ​បុរស​ជា​ប្ដី ដោយ​ប្រាប់​ថា​កូន​ឈឺ​ត្រូវ​ប្រញាប់​ទៅ​យក​ទៅ​ព្យាបាល។ ហើយ​បុរស​ជា​ប្ដី​ក៏ចុះ​មក តែ​បែរ​ជា​មិន​ឃើញ​អ្នក​ណា​ទៅ​វិញ ឃើញ​តែ​ខ្លា។ បុរស​ជា​ប្ដី​ក៏​ស្រែក​ឲ្យ​អ្នក​ខាង​លើ​ជួយ តែ​នៅ​ពេល​អ្នក​ទាំង​អស់​គ្នាពេល​ចុះ​ទៅ​ដល់​គាត់​ក៏​ត្រូវ​ខ្លា​ខាំ​ស្លាប់​បាត់​ទៅ​ហើយ។

រឿង​នេះ​ក៏​ត្រូវ​បាន​និយាយ​តៗ​គ្នា​មក​អំពី​ហេតុ​អកុសល ដែល​កើត​ឡើង​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់​នេះ​រហូត​ដល់​បច្ចុប្បន្ន​តែ​ម្ដង។

រៀបចំអត្តបទដោយ : មាន វិចិត្ត

·   0

បិត​ដំឡូង​បារាំង​ផ្ទាល់​លើ​ស្បែក ​តើមាន​អ្វីកើត​ឡើង?

ដំឡូង​បារាំង​សម្បូរ​ទៅ​ដោយ​វីតាមីន ​និងសារ​ធាតុ​ខនិជ​ដែល​ជួយ​រក្សា​សុខភាព​ទូទៅ​របស់​អ្នក។ ​លើស​ពីនេះ​ទៀត ​អ្នកគួរ​ដឹងថា ​ក្រៅពី​ការ​ទទួល​ទានវា ​អ្នកក៏​អាច​ប្រើ​ដំឡូង​បារាំង​ដើម្បី​ពង្រឹង​សុខភាព​ស្បែក​របស់​អ្នក​ផងដែរ។


វីតាមីន C
វីតាមីន C​ ជា​ទម្រង់​ប្រូតេអីុន​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ទូទៅ។ ​ពោល​គឺថា ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វីតាមីន​ទាំងនេះ ​អាច​ជួយ​ការពារ​រាងកាយ​ប្រឆាំង​ធាតុ​វិទ្យុ​សកម្ម។ ​មិនតែ​ប៉ុណ្ណោះ ​វា​ក៏អាច​ជួយ​ព្យា​បាល​របួស​អ្នក​បាន​ទៀត​ផង។ ​វាក៏​អាច​ជួយ​ព្យាបាល​មុន ​និងរក្សា​ជាតិ​សំណើម​ដល់​ស្បែក។ ​ដំឡូង​បារាំង​អាច​ជួយ​ព្យាបាល​ស្នាម​សង្វារ​ក្រោយ​ពេល​សម្រាល​កូនរួច​យ៉ាង​ល្អ​ប្រសើរ។

វីតាមីន B
វីតាមីន ​B-complex ​មួយ​ផ្សេង​ទៀត​ ក៏អាច​ជួយ​ការពារ​ពីការ​បាត់បង់​ជាតិ​ពណ៌។ ​ត្រង់​ចំណុច​នេះ ​អ្នកក៏​ត្រូវ​ដឹងថា ​វីតាមីន​ទាំង​នេះ​ អាច​ជួយ​ព្យាបាល​ការ​រលាក​ជាច្រើន​ផងដែរ។

ជាតិដែក
ជាតិ​ដែក​ក្នុង​ដំឡូង​បារាំង​នឹងធ្វើ​ឲ្យ​ពណ៌​ស្បែក​ស្អាត​ ​ម៉ត់​រលោង​ និង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។

ជាតិកាល់ស្យូម
អ្វីដែល​សំខាន់​បំផុត ​អ្នកត្រូវ​ដឹងថា ​កង្វះ​ជាតិ​កាល់​ស្យូម​អាច​បណ្តាល​ឲ្យកើត​មាន​បញ្ហា​ស្បែក​ជា​ច្រើន។ ​ម្យ៉ាង​វិញទៀត ​អ្នកក៏​គួរដឹង​ថា ​ដំឡូង​បារាំង​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម។ ​នេះជា​ហេតុ​ដែល​អ្នក​ត្រូវប្រើ​ដំឡូង​បារាំង​ដើម្បី​ពង្រឹង​សុខភាព​ស្បែក។

ជាតិទង់ដែង
ជាតិ​ទង់ដែង​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យតឹង​ណែន ​ដោយ​ការ​បង្កើត​កូឡាសែន​ និង​ប្រូតេអុីន​ជាតិ​សរសៃ​ថ្មី។​ លើស​ពីនេះ​ទៀត ​អ្នកក៏​គួរ​ដឹងថា ​ដំឡូង​បារាំង​សម្បូរ​ទៅដោយ​ជាតិ​ទង់ដែង ​ដូច្នេះ​អ្នក​អាច​ប្រើ​ដំឡូង​បារាំង​ដើម្បី​ព្យាបាល​បញ្ហា​ស្បែក ​ដែល​បណ្តាល​មកពី​ខ្វះជាតិ​ទង់ដែង។

នេះជា​មូល​ហេតុ​ដែល​អ្នកត្រូវ​ប្រើ​ចំណិត​ដំឡូង​បារាំង ​ដាក់​បិត​ដោយ​ផ្ទាល់​លើ​ស្បែក។ ​រង់ចាំ​រយៈពេល​ប្រហែល​ពី ​៥-១០នាទី ​បន្ទាប់​មក​ លាង​សម្អាត​ស្បែក​នឹង​ទឹកក្តៅ​ឧណ្ហៗ។ ​អនុវត្ត​វិធីនេះ​ ជា​រៀង​រាល់ថ្ងៃ​ លទ្ធផល​នឹង​បង្ហាញ​ឲ្យអ្នក​ឃើញ​ដោយ​ខ្លួនឯង៕


រៀបចំអត្តបទដោយ : មាន វិចិត្ត


·   0

ទម្លាប់ ៥យ៉ាង ​ក្រោយ​ពេល​អាហារ​រួចនាំ​ឲ្យខូច​សុខភាព

ការ​ទទួល​ទាន​ផ្លែឈើ, ​បង្អែម,​ ផឹកតែ, ​ដើរ, ​ងូតទឹក ​ភ្លាមៗ​ក្រោយ​ពេល​​ទទួល​ទាន​អាហារ​​​​រួចជា​ទម្លាប់​មួយ​បណ្តាល​ឲ្យ ​"សុខភាព​ចុះខ្សោយ​បន្តិច​ម្តងៗ” ​ដែល​មនុស្ស​ជាច្រើន​បាន​ប្រព្រឹត្ត។
តែទោះ​បីជា​យ៉ាងណា​ក៏ដោយ ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយ​ថា ​ការ​ប្រព្រឹត្ត​ទម្លាប់​អាក្រក់​ទាំង​អស់នេះ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត ​សុខភាព​អ្នក​នឹងកាន់​តែចុះ​ខ្សោយ​បន្តិច​ម្តងៗ ​ប្រសិន​បើ​អ្នក​មិន​ប្រញាប់​ផ្លាស់ប្តូរ​ទេនោះ។

ទម្លាប់​អាក្រក់​ប្រចាំ​ថ្ងៃអាច​ក្លាយជា ​"ឃាតករ​គ្មាន​ឈ្មោះ" ​គម្រាម​កំហែង​ដល់​សុខភាព​មនុស្ស​គ្រប់គ្នា​ដែល​មិន​យក​ចិត្ត​ទុកដាក់។ ​ខាង​ក្រោម​នេះជា​ទម្លាប់ ​៥យ៉ាង ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ដែល​គួរ​ចៀសវាង៖

១. ការទទួលទានផ្លែឈើភ្លាមៗ​ក្រោយ​ពេល​អាហារ
គ្រួសារ​ជាច្រើន​តែងតែ​មាន​ទម្លាប់​មួយ​ទទួល​ទាន​បង្អែម ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ​យោង​តាម​ការ​សិក្សា​របស់​វិទ្យា​សាស្ត្រ​បានឲ្យ​ដឹងថា ​ការ​ទទួល​ទាន​ផ្លែឈើ​ក្រោយ​ពេល​អាហារ​រួច ​ជា​កំហុស​ឆ្គង​ដ៏គ្រោះ​ថ្នាក់​មួយ។

ក្រោយ​ពេល​ទទួល​ទានរួច ​អាហារ​គួរតែ​រក្សា​ក្នុង​ក្រពះ​រយៈពេល​ប្រហែល ​២ម៉ោង​ដើម្បី​រំលាយ។​ ផ្លែឈើ​នឹងបន្ត​ធ្វើការ​ប្រឆាំង​គ្នានឹង​អាហារ ​ដោយ​ប្រតិកម្ម​គីមី​បំផ្លាញ​ប្រព័ន្ធ​រំលាយ​អាហារ។

ប្រសិន​បើ​ទទួលទាន​ផ្លែឈើ​ភ្លាម​ៗ ​ក្រោយ​ពេល​អាហារ​រួចនឹង​បណ្តាល​ឲ្យ​ហើមពោះ, ​រាគ ​ឬកើត​ជម្ងឺ​ទល់​លាមក ​ក៏ដូច​ជាប៉ះ​ពាល់​ដល់​បញ្ហាអ្វីៗ​ផ្សេងទៀត។

២. ការទទួលទានតែភ្លាមៗក្រោយពេលអាហារ
តែនឹង​បន្សាប​ទឹកក្រពះ​ ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ។ ​លើស​ពីនេះ​ទៀត ​តែផ្ទុក​នូវ​បរិមាណ​អាស៊ីត​តាននិច​ច្រើន​បំផុត។ ​ប្រសិន​បើអាហារ​ក្នុង​ក្រពះ​មិនត្រូវ​បាន​រំលាយ​អស់ទេ ​ប្រតិកម្ម​ប្រូតេអុីន ​និង​ជាតិ​តាននិច​ក្នុងតែ​ផ្សំ​ជាមួយ​អាហារ​នឹង​កើត​ឡើង។

ទម្លាប់​នៃការ​ផឹកតែ​ភ្លាមៗ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​យូរៗទៅ ​ក្រពះ​នឹងគ្មាន​ឱកាស​ដើរ​តួនាទី​ធម្មតា​ដើម្បី​ស្រូប​យក​សារធាតុ​ប្រូតេអីុន​ ហើយ​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង។

តែក៏​ជាអ្នក​ស្រូប​យក​ជាតិ​ដែក ​អាច​បណ្តាល​ឲ្យស្លេក​ស្លាំង​ខ្វះ​ឈាម ​ប្រសិន​បើនៅ​តែបន្ត​ទម្លាប់​បែបនេះ​រហូត​ទៅ។

៣. ងូតទឹកភ្លាមៗក្រោយពេលអាហារ
នៅពេល​ងូតទឹក ​ប្រព័ន្ធ​របត់​ឈាម​ដ៏ធំនឹង​ហូរទៅ​ពេញ​ទាំង​រាងកាយ ​បណ្តាល​ឲ្យ​លំហូរ​ឈាម​ទៅកាន់​បំពង់​រំលាយ​អាហារ​ត្រូវ​ថយចុះ។ ​ដំណើរ​ការ​នេះ ​បាន​កាត់​បន្ថយ​មុខងារ​រំលាយ​អាហារ​របស់​ក្រពះ​ បណ្តាល​ឲ្យកើត​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

ប្រសិន​បើអ្នក​ត្រូវការ​ងូតទឹក ​អ្នកគួរ​រង់ចាំ​យ៉ាង​តិច​ណាស់ ​៤០នាទី ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។​ ការ​មាន​ទម្លាប់​ងូតទឹក​ភ្លាម​ក្រោយ​ពេល​អាហារ​នឹងបណ្តាល​ឲ្យខូច​ក្រពះ ​ហើយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

៤. បន្ធូរខ្សែក្រវ៉ាត់ ​ចង្កេះ​ខោភ្លាមៗ​ក្រោយ​ពេល​អាហារ
មនុស្ស​ជាច្រើន​មាន​ទម្លាប់​មួយបន្ធូរ ​ឬប្រឡេះ​ឡេវ​ខោភ្លាមៗ​ក្រោយ​ពេល​ញ៉ាំរួច ​ដើម្បី​ឲ្យកាន់​តែស្រួល​ខ្លួនច្រើន​ឡើង។ ​ទោះបី​ជាវា​ធ្វើឲ្យ​អ្នក​ស្រួល​ខ្លួនពិត​មែន ​តែវាជា​ទម្លាប់​អាក្រក់​បំផុត ​ព្រោះវា​ធ្វើឲ្យ​សម្ពាធ​ក្នុងពោះ​ត្រូវ​ធ្លាក់ចុះ ​បណ្តាល​ឲ្យក្បាល​ពោះយារ​ធ្លាក់។

ការមាន​ទម្លាប់​បែបនេះ​ នឹងប៉ះ​ពាល់​ដល់ទី​តាំង​រក្សាលំ​នឹង​របស់​ក្រពះ ​ធ្វើឲ្យ​បង្កគ្រោះ​ថ្នាក់​ដល់ផ្លូវ​ពោះវៀន។

៥. ដើរក្រោយពេលអាហាររួច
ការដើរ​ជា​សកម្ម​ភាព​របស់​រាង​កាយ​ពិត​ជាល្អ​ចំពោះ​សុខភាព ​និងជា​សកម្មភាព​ប្រចាំថ្ងៃ។ ​មនុស្ស​គ្រប់គ្នា​មិនទាន់​បានដឹង​ពី​ជម្រើស​ពេល​វេលា​នៃការ​ដើរ​ឲ្យបាន​ត្រឹមត្រូវ​ឡើយ។

ប្រសិន​បើអ្នក​ដើរ​ក្រោយ​ពេល​អាហារ​រួច ​ថាម​ពល​រាងកាយ​នឹងផ្តោត​ទៅលើ​ដំណើរ​ការនៃ​ការ​ផ្គត់ផ្គង់​ ប៉ះពាល់​ដល់​ការស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​នៅក្នុង​ក្រពះ។

ចំណាំថា ​ចំពោះ​មនុស្ស​ចាស់ ​ការដើរ​ក្រោយ​ពេល​អាហារ​រួចក៏​អាច​បណ្តាល​ឲ្យខូច​មុខងារ​បេះដូង​ កើត​ជម្ងឺ​ក្រិន​សរសៃ​ឈាម ​ចុះឈាម ​គ្រោះថ្នាក់​ដល់​ជីវិត។

មិន​មាន​មនុស្ស​ច្រើនទេ​ដែល​ប្រព្រឹត្ត​ទម្លាប់ ​៥យ៉ាង​ខាង​លើនេះ។ ​អ្នក​ជំនាញ​ផ្នែក​វេជ្ជ​សាស្ត្រ​បាន​និយាយ​ថា ​ប្រសិន​បើអ្នក​បោះបង់​ទម្លាប់​ទាំងនេះ​បាន ​រាងកាយ​របស់​អ្នកនឹង​កាន់តែ​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង៕




រៀបចំអត្តបទដោយ : មាន វិចិត្ត

·   0

តើទារកនៅក្នុងផ្ទៃអាចធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្ត!

តើអ្នក​ទើប​តែមាន​ផ្ទៃពោះ​លើកទីមួយ​មែនទេ? ​នេះអាចជា​ពេល​វេលាមួយដ៏​​មាន​ក្តីសុខ​សម្រាប់​អ្នក ​និង​គ្រួសារ​​របស់​អ្នក។
ការ​នាំ​បង្កើត​​ជីវិត​ថ្មីមួយ​​មក​លើ​ពិភព​លោក​ដ៏ស្រស់​ស្អាត ​និងមាន​កូនតូច​​នៅក្នុង​ផ្ទៃ​ជា​អារម្មណ៍​មួយ​ដែល​គ្មាន​ស្ត្រី​ណា​​អាច​បក​ស្រាយ​​បានឡើយ។
មាន​ស្ត្រី​ជាច្រើន​​ដែល​តែង​តែចង់​​ដឹងថា ​តើទារក​កំពុង​​ធ្វើអ្វីខ្លះ​​នៅក្នុង​ផ្ទៃពោះ​​របស់​ពួក​​នាង។ ខាង​ក្រោម​នេះ​ ជាការ​បង្ហាញ​ពី​រឿងរ៉ាវ​​ជាច្រើន​ដែល​​ទារក​​ធ្វើនៅ​​ក្នុង​ផ្ទៃ។

យោង​តាម​អ្នក​ជំនាញ​​បាន​ឲ្យដឹង​​ថា ​ទារក​មិន​ត្រឹម​តែ​រៀន​​ធ្វើ​ចលនា​​ម្រាមដៃ,​ ម្រាមជើង ​និង​អវៈយវៈ​ដៃជើង​​ប៉ុណ្ណោះ​ទេ ​តែគេ​ក៏អាច​យល់​​សប្តិ, ​ពេល​ខ្លះ​ស្ងាប, ​ជញ្ជក់​​មេដៃ ​និងធ្វើ​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​​នឹក​ស្មាន​​មិនដល់។

នៅពេល​អ្នក​​ឆ្លុះអេកូ និង​សម្លឹង​មើល​​ទារក​ក្នុង​ស្បូន​យ៉ាង​​ជិត។ ​គភ៌​នៅតែ​រក្សា​ធ្វើ​ចលនា​​ឥត​ឈប់​ឈរ ​ហើយ​ក៏អាច​​ធាក់​អ្នក ​ឬជា​អារម្មណ៍​​ល្អនៅ​ក្នុង​ពោះ។

អ្នក​ជំនាញ​ជាច្រើន​​បាន​និយាយ​​ថា ​គភ៌អាច​​មាន​សមត្ថភាព​​ធ្វើអ្វីៗ​បាន​​ច្រើន​​ជាង​ការ​​ស្ងាប ​និង​ធាក់​ពី​ខាង​ក្នុង​​ស្បូន។​ នេះជា​រឿងរ៉ាវ​​មួយ​ចំនួន​ដែល​ទារក​​ធ្វើ​នៅ​ពេល​គេនៅ​ក្នុង​​ស្បូន​ម្តាយ៖

យំនៅក្នុងស្បូន
បើទោះ​បីជា​រឿងនេះ​ធ្វើឲ្យ​អ្នកពិបាក​ចិត្ត​​ក៏ដោយ ​តែអ្នក​ជំនាញ​ក៏​បាន​បង្ហាញ​ថា ​នៅ​ពេល​ឆ្លុះ​អេកូ​​មើល​ឃើញ​​ថា ​ទារក​មួយ​​ចំនួន​​ចូល​ចិត្ត​បង្ហាញ​​ថា ​ពួកគេ​​កំពុង​​យំនៅ​​ក្នុង​ស្បូន។

ភាពស្និតស្នាលនៅក្នុងស្បូន
ប្រសិន​បើអ្នក​ចង់​​បាន​កូន​​ភ្លោះ ​អ្នក​នឹង​​ដឹងថា ​ទារក​ចូល​ចិត្ត​​ភាព​ស្និទ្ធ​ស្នាល​​ច្រើន។ ​តែទោះ​បីជា​​យ៉ាង​ណា ​អ្នក​ជំនាញ​​ក៏បាន​និយាយ​​ថា ​ភាព​ជិត​ស្និទ្ធ​នេះ​​ក៏អាច​កើត​ឡើង​​ជាមួយ​នឹង​​ម្តាយ។ ​ក្នុង​រយៈ​​ពេល​ ១០ ​សប្តាហ៍​​ចុង​ក្រោយ​​នៃការ​មាន​​ផ្ទៃពោះ ​ទារក​​អាច​ស្តាប់​​សម្លេង​របស់​​ម្តាយ​បាន។

ត្អើកនៅក្នុងស្បូន
ទារក​អាច​ចាប់​ផ្តើម​ត្អើក​​នៅដើម​ត្រីមាស​ដំបូង ​បើទោះ​បីជា​​អ្នក​មិន​​ចាប់​អារម្មណ៍​រហូត​​ដល់​ដំណាក់​កាល​​ក្រោយៗ​​ទៀត​ក៏​ដោយ។ ​ពេលខ្លះ ​ប្រសិន​​បើអ្នក​​យក​ចិត្តទុក​ដាក់​​ឲ្យ​មែន​ទែន ​អ្នកនឹង​​អាច​​មាន​អារម្មណ៍​​ថា ​ទារក​ត្អើក​​នៅខាង​ក្នុង​ស្បូន​​របស់អ្នក។

ញញឹមនៅក្នុងស្បូន
នៅកំឡុង​សប្តាហ៍​ទី ២៦​នៃការ​​មាន​ផ្ទៃពោះ​របស់​​អ្នក ​ទារក​នឹង​អាច​ធ្វើ​ចលនា​​បាន​ច្រើន​យ៉ាង​​នៅខាង​ក្នុង​​ស្បូន។ ​វាជា​ពេល​វេលា​​ដែល​ទារក​នឹងអាច​​បង្ហាញ​ពីស្នាម​ញញឹម​​បាន។

ស្ងាបនៅក្នុងស្បូន
ទារក​របស់​អ្នក​ក៏​បង្ហាញ​ការ​ស្ងាប​​នៅក្នុង​ស្បូន​ដែរ នេះ​ដោយ​សារ​តែ​ទារក​តូច​បាន​​ចំណាយ​ពេល​វេលា​​គេង​ច្រើន ​និង​ធ្វើ​ចលនា​​ច្រើន​នៅ​ក្នុង​ផ្ទៃ ​វាធ្វើ​ឲ្យ​ទារក​​ហត់​នឿយ​បណ្តាល​ឲ្យ​ស្ងាប។

នោម
ទារក​របស់អ្នក​​ក៏អាច​នោម​​នៅ​ក្នុង​ស្បូន ព្រោះនៅចុង​ត្រីមាសទី ​១ ទារក​នឹង​ចាប់​ផ្តើម​​ផលិត​ទឹក​នោម។​

បើកភ្នែកនៅក្នុងស្បូន
ក្នុង​កំឡុង​សប្តាហ៍ទី ​២៨នៃ​​ការ​មាន​ផ្ទៃពោះ ​ទារក​នឹង​​ចាប់​ផ្តើម​បើក​ភ្នែក។ ​គេក៏​អាច​ប្រតិ​កម្ម​​នឹង​ពន្លឺ ​នៅ​ពេល​​ពោះត្រូវ​នឹង​​ពន្លឺ​ ប៉ុន្តែនេះ​មិនមែន​​ជា​បញ្ហា​ត្រូវ​​ព្រួយ​បារម្ភ​​ឡើយ។

ភ្លក់អាហារពេលល្ងាចរបស់អ្នក
អ្នក​ត្រូវ​​ដឹង​ថា ​អាហារ​ណា​​ដែល​អ្នក​​បាន​ទទួល​ទាន ​គភ៌​នឹង​​ទទួលបា​ន​​រសជាតិ​​ពី​អាហារ​​នោះ។ ​យោង​តាម​​អ្នក​ជំនាញ​​ជាច្រើន​​បាន​ឲ្យដឹង​​ថា ​ក្នុង​សប្តាហ៍​ទី ១៥ ​គភ៌នឹង​​ចាប់​ផ្តើម​ចូល​ចិត្ត​​រសជាតិ​ផ្អែម ​ហើយ​ទារក​​នឹង​ទទួល​យក​​សារធាតុ​រាវផ្អែម​​កាន់​តែច្រើន​​ឡើង៕
 
រៀបចំអត្តបទដោយ : មាន វិចិត្ត

·   0

បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

អាហារ​មួយ​ប្រភេទ​នេះ​សាកសម ចំពោះ​កម្មវិធី​ជប់លៀង​ផ្សេងៗ ដែល​ភាសារអង់គ្លេស​ហៅថា (Banquet) សម្រាប់​ឪកាស​ជួបជុំ​ក្រុមគ្រួសារ ឬ មិត្តភក្កិ។ លើក​មុន ខ្ញុំបាទមាន វិចិត្ត​បាន​សន្យាថា នឹង ជម្រាប​អំពី មុខម្ហូប​ដែល​ស្ត្រីមេផ្ទះ​គួរ​តែ​ជ្រើស​យក​មក​ចំអិន​នៅ​ពេល​ល្ងាច។ ឥឡូវ​នេះ​សួម​តាម​ដាន​ទាំងអស់​គ្នា​ពី​របៀប​ធ្វើ​ដូច​ខាង​ក្រោម៖

បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

គ្រឿងផ្សំ៖ បង្គា​ស្រស់ បង្គារ​គ្រៀម ទឹក​ត្រី​កោះ​កុង (មាន​លក់​នៅ​ទីផ្សារ) សាច់​ជ្រូក​សាច់​សុទ្ធ​ពងទា ​ការ៉ុត សាឡាត់ ប៉េងប៉ោះ ស្លឹកខ្ទឹម ខ្ទឹមស ម្សៅស៊ុប ប៊ីចេង អំបិល ស្ករស និងម្រេច។

វិធីធ្វើ៖
- ដាំបាយឲ្យ​ឆ្អិន​ល្មម មិន​ស្រួយ​ពេក មិន​ជ្រាយ​ពេក ហើយ​ដួស​ទុក​មួយ​អន្លើ។
- ពងទា​ត្រូវ​ចៀន​ដាក់​គ្រឿង ដូចជា ខ្ទឹមស ទឹកត្រី ប៊ីចេង ស្ករស អំបិល​បន្តិច (មិនដាក់ក៏បាន)​ហើយ​ត្រូវ​ហាន់​ជា​ចំណិត​តូចៗ (ដូចរូប)។
- ចំពោះ​ការ៉ុត​ត្រូវ​កោស​សំបក​ឲ្យ​ស្អាត លាង​ទឹក​ហើយ​ហាន់​ជា​ដុំៗ​ប៉ុនចុង​ចង្កិះ។
- សាឡាត់​ត្រូវ​កាត់​ទង​ចេញ​ហើយ​លាង​ទឹកឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់​ទឹក។
- ប៉េងប៉ោះ​ត្រូវ​ហាន់​ជា​បន្ទះ​ស្តើង​ល្មម (ដូចរូប)។ ចំណែក​សាច់​ជ្រូក​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ល្អិតៗ​ដើម្បី​ឲ្យ​​ចូល​ជាតិ​គ្នា។
បន្ទាប់​ពីរៀបចំ​គ្រឿង​រួចរាល់​អស់​ហើយ ដាក់ខ្ទះ​ឲ្យ​ក្កៅ​រួចសុំ​ដាក់​ប្រេង​ចូល បន្ទាប់​កម​ចាក់​ខ្ទឹមស​ដែល​ចិញ្ជ្រាំ​រួច​នោះ​ចូល​ចាក់​សាច់​ជ្រូក​ទឹក​ ត្រី ប៊ីចេង អំបិល ស្ករស ម្រេច​បន្តិច ឆា​ឲ្យ​ឆ្អិន​ល្អ​រួច​ចាក់​បាយ​ដែល​ដាំ​ឆ្អិន​ចូល ចូក​២ ត្រលប់ យក​វែក​ឆា​មក​ជ្រុម​បាយ​នោះ​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ហើយ​ដាក់​ម្សៅ​ស៊ុប​ចូល​ បន្តិច​សម​ល្មម​នឹង​បរិមាណ​បាយ​ហើយ​ដាក់​ទឹក​ត្រី ប៊ី​ចេង ស្ករ​ត្នោត​នឹង​ការ៉ុត​ចូល​ឆារ​ហូត​ទាល់​តែ​បាយ​ឡើង​ពណ៌​ក្រហម​តិចៗ​ទើប​ ចាក់​ពង​ទា​ដែល​ចៀន​រួច​ចូល។ រោយ​ស្លឹក​ខ្ទឹម​ចូល​ជា​ការ​ស្រេច។
- រីឯ​បង្គា​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត ដាក់​ឆ្នាំង​លើ​ភ្លើង​ឲ្យ​ក្កៅ​ខ្លាំង ហើយ​ចាក់​បង្គារ​ចូល​ក្រឡុក​ឲ្យ​ឆ្អិន​សព្វ​៣នាទី រួច​ដួស​ចេញ​ទុក​ឲ្យ​ល្អ (ការ​ធ្វើ​បែប​នេះ​ទើប បង្គានៅ​មាន​រសជាតិ​ប្រសិន​បើ​យើង​ស្រុះ​ជា​មួយ​ទឹក​ក្កៅ​បង្គារ​នឹង​បាត់​ បង់​រសជាតិ)។

វិធីរៀបចំ៖
ជ្រើស​យក​ចាន​ដែល​មាន​រាង​មូល ក៏ បាន​ពង​ក្រពើ​ក៏​បាន រៀប​សាឡាត់​ពី​បី​សន្លឹក​បន្ទាប់​មក​រៀប​ប៉េង​ប៉ោះ​ធ្វើ​យ៉ាង​ណាឲ្យ​មាន​ សោភណ្ឌភាព​គួរ​ឲ្យ​ចង់​ទទួល​ទាន​រៀប​បង្គា​ក្នុង​ចំនួន​ល្មម​សម្រាប់​មនុស្ស ​ម្នាក់​ដាក់​ពី​លើ​សាឡាត់​ដួស​បាយ​ឆា​នោះ​ដាក់​ក្នុង​កូន​ចាន​ចង្កិះ​របៀប​ ជា​បាយ​ចំហុយ​(ដូចរូប) ហើយ​សង្កត់​ថ្មមៗ​ឲ្យ​ណែន ហើយ​ផ្កាប់​ពី​លើ​ចាន​ដែល​រៀប​សាឡាត់​ហើយ​នោះ​ប៉ុន្តែ​មិន​មែន​ដាក់​ពី​លើ​ សាឡាត់​ទេ គឺ​ដាក់​ត្រង់​កន្លែងទំនេរ​មួយ​ខាង​ទៀត។ ទុក​ចន្លោះ​បន្តិច​សម្រាប់​ដាក់​កូន​ចាន​ទឹក​ជ្រលក់។

បញ្ចាក់៖ ចំពោះ​ទឹក​ត្រី​កោះកុង​ដែល​គេនិយម​ហៅ​នោះ យើង​ក៏អាច​ធ្វើ​បាន​ដែរខ្ញុំបាទមាន វិចិត្ត
នឹង​ជម្រាប​ជូន​អំពី​របៀប​ធ្វើ ប្រសិន​បើប្រិយមិត្ត​ចង់ដឹង។

រៀបចំអត្តបទដោយ : មាន វិចិត្ត
·   0
This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.