ឆាឆ្អឹងជំនីជ្រូកខ្ទឹមបំពង ចង់ដឹងថាមានរស់ជាតិឆ្ងាញ់យ៉ាងណានោះ អាចសាកល្បងរៀនធ្វើជាមួយ ខ្ញុំបាទមានវិចិត្ត ទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ៖
- ឆ្អឹងជំនីជ្រូក កន្លះគីឡូ កាត់ដុំៗ- ខ្ទឹមបំពង ២-៣ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករសត្នោត ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ម្រេច កន្លះសា្លបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
- ជីវ៉ាន់ស៊ុយ ៣ដើមហាន់
១. ដំបូងយកឆ្អឹងជំនីជ្រូកមកប្រឡាក់ជាមួយ ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងខ្យង, ស្ករត្នោត និងម្រេច ឲ្យចូលគ្នាសព្វ។
២. យកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅ ដាក់សាច់ដែលប្រឡាក់គ្រឿងចូល។
៣. ឆាត្រឡប់វារហូតទាល់តែឆ្អិន បន្ទាប់មកដាក់ជីវ៉ាន់ស៊ុយឆាត្រឡប់បន្តិចទៀត ដាក់ខ្ទឹមបំពងពីលើអាចញ៉ាំបានហើយ៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត