Facebook Badge

Friday, May 13, 2016

ពងទាចំហុយស្ពៃក្តោបឆ្ងាញ់ជាប់ចិត្ត

·   0

សួរ​ស្តី​ប្រិយមិត្ត!​ នៅ​ថ្ងៃអាទិត្យ​នេះ ខ្ញុំបាទមានវិចិត្ត​ បាន​នាំ​មក​ជា​មួយ​នូវ​មុខ​ម្ហូប​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ជាប់​ចិត្ត​ គឺពងទាចំហុយស្ពៃក្តោប ចង់​ដឹង​ថា​ឆ្ងាញ់យ៉ាងណា​នោះ​ តោះ!​ ចាប់​ផ្ដើម​អនុវត្ត​ទាំង​អស់​គ្នា​ដូចខាងក្រោម៖
 + គ្រឿងផ្សំ៖
- ​ស្ពៃក្តោប ១ (ស្រុះ ៥នាទី ក្វៀលយកបណ្តូលចេញ)
- សាច់ជ្រូកចិញ្ច្រាំ ៣០០ក្រាម
- ​ម្រេច កន្លះស្លាបព្រាកាហ្វេ
- ​ពងមាន់ ២គ្រាប់
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ផ្សិតខ្មៅក្រៀម កន្លះចានចង្កឹះ ត្រាំទឹកហាន់ជាសរសៃៗ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ​ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ១ដើមហាន់

+ វិធីធ្វើ៖
១. មុន​ដំបូង​យក​សាច់​ជ្រូក​ចិញ្ច្រាំ​មក​លាយ​ជា​មួយ​ ម្រេច, ទឹកត្រី, ទឹកសីអ៊ីវ, ប្រេងខ្យង, ប៊ីចេង, ស្ករស, អំបិល និងផ្សិតខ្មៅ កូរ​ចូលគ្នា​ម្តង​សិន​។
២. ​យក​ពង​មាន់គោះ​ដាក់​​កូរ​ចូល​គ្នា​ម្តងទៀត​ឲ្យ​សព្វ​ល្អ រួច​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ស្ពៃ​ក្តោប​។
៣. ​បន្ទាប់​មក​ទៀត​រោយ​ស្លឹក​ខ្ទឹម​ពីលើ​យក​ទៅ​ដាក់​ចំហុយ​ ២០-៣០នាទី​​អ្នក​នឹង​ទទួល​បាន​មុខ​ម្ហូប​ដ៍​ឈ្ងុយ​ឆ្ងាញ់៕

រៀបចំអត្តបទដោយ៖ មាន​ វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.