ថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សូមធ្វើការបង្ហាញជូននូវបង្អែមសម្រន់មួួយប្រភេទ ដែលលោកអ្នកប្រហែលជាប្លែកអារម្មណ៍ជាមួយ "វិធីធ្វើនំបុ័ងស្លឹកតយ” តោះ! ចង់ជ្រាបច្បាស់ជាមួយរសជាតិរបស់វា សូមធ្វើការអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ៖
- ទឹកស្លឹកតយ ១ ចានចង្កឹះ- ខ្ទិះដូង ១ ចានចង្កឹះ
- ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ
- ទឹកដោះគោឆៅ កន្លះកំប៉ុង
- ស៊ុត ៣គ្រាប់ (គោះដាក់ចាន)
- ម្សៅពោត ១ ស្លាបព្រាបាយ
- នំប៉័ង
+ វិធីធ្វើ៖១. ដំបូងយកទឹកស្លឹកតយ, ខ្ទិះដូង, និងស៊ុត វាយចូលគ្នាកូរឲ្យសព្វ។
២. យកម្សៅពោត និងទឹកដោះគោឆៅលាយចូលគ្នាកូរឲ្យសព្វដែរ។
៣. យកគ្រឿងផ្សំដែលលាយរួចខាងលើចាក់ចូលគ្នា រួចបន្ថែមទឹកដោះគោខាប់ចូល។
៤. យកវាទៅដាក់កូរហូតទាល់តែឆ្អិន ដាក់ខ្ទិះដូងពីលើអាចអាចញ៉ាំជាមួយនំប៉័ងបានហើយ៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត