Facebook Badge

Friday, May 13, 2016

ពោតលីងបង្គាឆ្ងាញ់ជាប់ចិត្ត

·   0

ថ្ងៃនេះ ​មង្គលការ ​មាន​មុខម្ហូប​ពិសេស​យកមក​ចែកជូន​មិត្តទាំង​អស់គ្នា​ទៀតហើយ ​គឺពោត​លីងបង្គា ​ជាប្រភេទ​អាហារ​សម្រន់​សម្រាប់​ញុំាលេងមុន ​និងក្រោយ​ពេលបាយ ​ហើយជា​ពិសេស ​វាមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​តែម្ដង។ ​នៅចាំអីទៀត ​អនុវត្តជាមួយ ​មង្គលការ ​ទាំងអស់គ្នា​ដូចខាងក្រោម។

+ គ្រឿងផ្សំ៖
- ពោត​ស ​៥ផ្លែ (​ប្រឡេះ​យកសាច់)
- បង្គាក្រៀម ៥០ក្រាម (ត្រាំទឹកមួយ​សន្ទុះ​ស្រង់បុកឲ្យម៉ដ្ឋ)
- ស្លឹកខ្ទឹម ៥ដើម ហាន់​ខ្លីល្មម
- ​ស្ករ​ស​ ៣ស្លាបព្រាបាយ
- អំបិល​ កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៥០០ក្រាម
+ វិធីធ្វើ៖
១. ជា​ដំបូង​យកប្រេងឆា​ដាក់​ចូល​ក្នុង​​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ យក​ពោត​ចាក់​ចូល​បំ​ពងឲ្យ​ឆ្អិន​ ស្រង់​ទុក​មួយឡែក​សិន​​​។
២. ​ចាក់​ប្រេង​ឆា​ចេញ​ពី​ខ្ទះ​ បន្ទាប់​មក​យក​ពោត​ដែល​បំពង​រួច​មក​ដាក់​​លីង​មួយ​សន្ទុះ​។
៣. ដាក់​បង្គា, អំបិល, ស្ករស និងលួច​ដាក់​ប៊ីចេង​បន្តិច​ រួច​ហើយ​លីង​​ពីរបី​ត្រឡប់ ភ្លក់​មើល​ល្មម​ហើយ​ដាក់​ស្លឹក​ខ្ទឹម​​​ច្រ​បល់​ចូល​​​ជា​ការ​ស្រេច៕ 

រៀបចំអត្តបទដោយ៖ មាន​ វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.