ថ្ងៃនេះខ្ញុំបាទមាន វិចិត្តសូមធ្វើការណែនាំអ្នកទាំងអស់គ្នា ពីរបៀបធ្វើខ្ទឹមជ្រក់ឲ្យមានរសជាតិឈ្ងុញឆ្ងាញ់។ ហើយខ្ទឹមជ្រក់នេះ អ្នកទាំងអស់គ្នាអាចយកវាមកញុំាជាមួយនឹងពងទាកូន,ពងមាន់អាំង ឬជាមួយអ្វីផ្សេងទៀតក៏បាន ស្រេចតែអ្នកទាំងអស់គ្នាចង់ញុំា។ ហើយនេះគឺជាគ្រឿងផ្សំដែលអ្នកទាំងអស់គ្នាត្រូវការមានដូចខាងក្រោមៈ

គ្រឿងផ្សំៈ
- ទឹកក្រូចឆ្មា កន្លះកូនចានចង្កឹះ
- ស្ករស ៦ ស្លាបព្រាបាយ
- ម្ទេសជ្រក់ កន្លះកូនចានចង្កឹះ
- អំបិល ១ ស្លាបព្រាបាយ
- ខ្ទឹមស ៥ មើម
- ទឹកកន្លះកូនចានចង្កឹះ
របៀបធ្វើៈ
ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើ អ្នកត្រូវធ្វើការបកឬក្រឡុកសំបកខ្ទឹមនោះឲ្យបានស្អាត រួចចិតវាជាមួយកាំបិទមុខពីរ ដើម្បីបានជាបន្ទះស្ដើងៗ។ បន្ទាប់ពីចិតវាជាបន្ទះស្ដើងៗរួចហើយ ត្រូវដាក់វាចូលទៅក្នុងចានគោមជ្រៅមួយ រួចធ្វើការបន្ថែមគ្រឿងផ្សំទាំងអស់ ហើយកូរវាឲ្យសព្វល្អ។ បន្ទាប់មកទៀតដាក់វាចូលទៅក្នុងកែវថ្មមួយ រួចរក្សាវាទុកនៅក្នុងទូរទឹកកកឲ្យបានរយៈពេលពី ៣ ថ្ងៃទៅ ១ អាទិត្យ ទើបយកវាមកញុំាឬយូរជាងនេះក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ដើម្បីទុកវាញុំាឲ្យបានយូរអ្នកត្រូវរក្សាទុកនៅក្នុងទូរទឹកកកឲ្យបានត្រឹមត្រូវ៕
រៀបចំអត្តបទដោយ : មាន វិចិត្ត