ឆាននោងពងទាជាមុខម្ហូបសាមាញ្ញមួយមុខ ដែលងាយស្រួលធ្វើ ហើយប្រហែលជាមានស្ត្រីមេផ្ទះជាច្រើនក៏ចេះធ្វើដែរ ប៉ុន្តែបើយើងមិនចេះឆានោះទេមុខម្ហូបនឹងមានក្លិនឆ្អាបពងទា។ ថ្ងៃនេះ ខ្ញុំបាទមាន
វិចិត្ត នឹងបង្រៀនអ្នកពីរបៀបឆាននោងជាមួយពងទាពិសេសមិនអោយឆ្អាប ដូច្នេះចង់ដឹងថាត្រូវធ្វើយ៉ាងណាខ្លះសូមមើលការណែនាំដូចខាងក្រោម។

គ្រឿងផ្សំ៖
- ននោង
- ពងទា
- អំបិល
- ប៊ីចេង
- ស្ករ
- ខ្ទឹមស(ចញ្ចាំអោយម៉ដ្ឋ)
- ស្លឹកខ្ទឹម
វិធីធ្វើ៖
- ដាក់ខ្ទះលើភ្លើង បន្ទាប់មកដាក់ខ្លាញ់អោយក្តៅទើបដាក់ខ្ទឹមសចូល បន្ទាប់មកទៀត គួសពងទាដាក់ចូលកូអោយបែក (ឆាពងទាមុខ ដើម្បីកុំអោយឆ្អាបពងទា) រួចដាក់ អំបិល ប៊ីចេង ស្ករសទុកមួយ ១នាទី។
- បន្ទាប់មកដាក់ននោងចូល ហើយទុកអោយឆ្អិនល្អ ភ្លក់មើល ដាក់ស្លឹកខ្ទឹមតាមក្រោយជាកាស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត