Facebook Badge

Friday, May 13, 2016

វិធីធ្វើបបរលត ឬបាញ់កាញ់

·   0

គ្រាន់តែ​លឺឈ្មោះ​ថា ​បបរលត ​ឬបាញ់​កាញ់ ​អ្នកទាំង​អស់គ្នា​សុទ្ធ​តែធ្លាប់​បាន​បរិភោគ​រួចមក​ហើយ​មែនទេ? ​ថ្ងៃនេះ ​មង្គលការ ​សូមធ្វើ​ការបង្ហាញ​ជូននូវ​វិធីធ្វើ​ បបរលត​ ឬ​បាញ់​កាញ់ ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់ ​ដែលអ្នក​ទាំងអស់​គ្នាអាច​ធ្វើវានៅផ្ទះ​បាន​ដោយ​ខ្លួនឯង។
 + គ្រឿងផ្សំ៖
-  ជើងជ្រូក​ ១គីឡូ កាត់ជាដុំៗ
-  ទឹកត្រី ១-២ស្លាបព្រាបាយ
- ដុំស៊ុបខ្នរ ១ដុំ
-  ស្ករស ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ការ៉ុត ២មើល កាត់ដុំៗ
- លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
- គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដ
- ប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូល​ចិត្ត


+ វិធីធ្វើ៖
១. ​ដំបូង​យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ បន្ទាប់ពីពុះ​ខ្លាំង​ហើយ​ដាក់​ជើងជ្រូក​ចូល​ទុក​ឲ្យ​ពុះ​ម្តង​ទៀត(ដងពពុះ​អណ្តែត​មក​លើ​ចេញ)។
២. យក​ទឹក​ត្រី, អំបិល​, ស្ករស ​និង​ដុំ​ស៊ុប​ខ្នរ​ដាក់​ចូល​កូរ​វា​បន្តិច​ រំងាស់​រហូត​ទាល់​តែ​ជើង​ជ្រូក​ផុយ។
៣. បន្ទាប់​ពី​ជើង​ជ្រូក​ផុយ​ហើយ​ដាក់​ប្រ​ហិត និង​ការ​រ៉ុត​ចូល​គ្រប​វា​ទុក​ប្រហែល​ជា​ ១០​នាទី​ល្មម​ការ៉ុត​ផុយដែរ​ អាច​យក​មក​ផ្សំជា​មួយ​គ្រឿង​ខាង​ក្រៅ​ញាំ​បាន​ហើយ។
៤. យក​ចាន​មក​ផ្សំ​គ្រឿង​​ដំដូង ដាក់​សាឡាដ,​ សណ្តែក​បណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹក​ស៊ុប ​(សាច់, ការ៉ុត, ប្រហិត), ជី និង​ខ្ទឹម​បំពង ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ៖ មាន​ វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.