Facebook Badge

Friday, May 13, 2016

វិធីធ្វើនំកំពឹសឲ្យស្រួយឆ្ងាញ់!

·   0

គ្រាន់​តែអាន​ចំណង​ជើង ​អ្នក​ទាំង​អស់គ្នា​ពិតធ្លាប់​ស្គាល់ ​និងធ្លាប់​ញុំារួច​មកហើយ​នូវនំ​កំពឹស​ដ៏ឈ្ងុយ​ឆ្ងាញ់នេះ។ ​ហើយ​ថ្ងៃនេះ​ផងដែរ​ មង្គលការ​ ក៏សូម​បង្ហាញ​ជូនពីវិធី​ធ្វើនំ​កំពឹសនេះ ​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ ហើយ​ស្រួយ​គួរឲ្យ​ចង់​ញុំា​ផងដែរ។ ​តោះ! ​សូមអនុវត្ត​ជាមួយ​វិធីខាង​ក្រោម​ទាំង​អស់គ្នា៖


 + គ្រឿងផ្សំ៖
-  កំពឹសលីង ២០០ក្រាម
-  ម្សៅអង្ករ ៧០ក្រាម
- ទឹក ១២០មីលីលីត្រ
- អំបិល ម្ទេច លាយចូលគ្នា
- ក្រូចឆ្មា ៥ចំណិត ឬទៅតាមការចូលចិត្ត
- ប្រេងឆា កន្លះគីឡូ
+ វិធីធ្វើ៖
១. មុន​ដំបូង​យកម្សៅដាក់​ទឹក​ចូលរួច​កូរវាចូល​គ្នា​ឲ្យ​រលាយ​សព្វល្អ។
២. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅដាក់​ពុម្ពចាក់នំចូល​។
៣. បន្ទាប់​មក​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព ១វែក​រួច​ដាក់​កំពឹស​ និង​ដាក់​ម្សៅ​ពីលើ​កំពឹស​បន្តិច​ៗទៀត​។
៤. ទុក​វា​ឲ្យ​ឆ្អិន​ម្ខាង​រួច​ប្រែ​ម្ខាង​ទៀត​ឲ្យ​ឆ្អិន​ដូច​គ្នា​ស្រង់​ទុក​ឲ្យ​សោះ​ខ្លាញ់​ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ៖ មាន​ វិចិត្ត


Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.