បង្គា គឺគេអាចយកមកធ្វើមុខម្ហូបបានជាច្រើន ហើយនៅពេលដែលទៅជាបង្គាក្រៀមក៏គេអាចច្នៃធ្វើជាមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់ផងដែរគឺ យកបង្គាក្រៀមមកបុកលាយចូលជាមួយបន្លែ សណ្តែកគួរ និងប៉េងប៉ោះ ដូច្នេះហើយ, សូមអនុវត្តជាមួយខ្ញុំបាទមានវិចិត្តទាំងអស់គ្នាដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖
- បង្គាក្រៀម កន្លះកូនចាន
- ប៉េងប៉ោះ ២ផ្លែចិតដុំតូចល្មម
- សណ្តែកគួរ ១ខាំកាត់ប្រវែង ២ថ្នាំងដៃ
- ម្ទេស ២ផ្លែ ឬតាមការចូលចិត្ត
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ប៊ីចេង បន្តិច
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំ
+ វិធីធ្វើ៖
១.ដំបូងយកខ្ទឹមស និងខ្ទឹមក្រហមដាក់ចូលត្បាល់រួចបុក បន្ទាប់មកដាក់ម្ទេសបុកចូលជាមួយគ្នាឲ្យម៉ដ្ឋ រួចដាក់ស្ករស,អំបិល និងប៊ីចេងបុកបន្តិចទៀត។
២. យកបង្គាក្រៀមដាក់ចូលបុកបន្ត បន្ទាប់មកទៀតដាក់សណ្តែកគួរបុកឲ្យបែកតាមដែលចង់បាន (ដើម្បីឲ្យចូលរស់ជាតិបានល្អ)។
៣. ដាក់ប៉េងប៉ោះចូលបុកវាថើរៗល្មម រួចហើយដាក់ទឹកក្រូចឆ្មាច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕
រៀបចំអត្តបទដោយ ៖ មាន វិចិត្ត