ម្បីឲ្យឆាគ្រឿងក្តាមខ្ទិះដូងឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ ថ្ងៃនេះ មង្គលការ មានវិធីធ្វើយ៉ាងពិសេសដើម្បីយកមកបង្ហាញជូនមិត្តអ្នកទស្សនាទាំងអស់ សូមកុំភ្លេចអនុវត្តទាំងអស់គ្នាជាមួយខ្ញុំបាទមានវិចិត្តដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖
- ក្តាម ៥ បកធ្វើឲ្យស្អាត
- គ្រឿងបុក ២ស្លាបព្រាបាយ
- ខ្ទិះដូង កន្លះចានចង្កឹះ
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេសឆ្អើរចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ
- សណ្តែកដីលីងបុក ២-៣ស្លាបព្រាបាយ
- ប្រេងឆា ២-៣ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅបន្តិចដាក់គ្រឿងបុក និងម្ទេសឆ្អើរចិញ្ចាំរួចឆាចូលគ្នាឲ្យឈ្ងុយ។
២. យកក្តាមដាក់ចូលឆាច្របល់ចូលគ្នា បន្ទាប់មកដាក់ម្សៅស៊ុបមាន់, ស្ករស និងអំបិលឆាចូលគ្នាឲ្យសព្វរួចថែមទឹកបន្តិច។
៣. ទុកឲ្យពុះដាក់ខ្ទិះដូងចូលច្របល់ឲ្យសព្វ ដាក់សណ្តែកដីលីងតាមក្រោយច្របល់ម្តងទៀតជាការស្រេច៕
រៀបចំអត្តបទដោយ ៖ មាន វិចិត្ត