ប្រិយមិត្តប្រាកដជាធ្លាប់ធ្វើញាំរួចមកហើយមុខម្ហូប ឆាគ្រឿងសណ្តែកគួរសាច់គោ ប៉ុន្តែអ្វីដែល ខ្ញុំបាទមានវិចិត្តចង់បង្ហាញជូនថ្ងៃនេះគឺ វិធីធ្វើយ៉ាងណាដើម្បីឲ្យមានរស់ជាតិកាន់តែឆ្ងាញ់។ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោមៈ
+ គ្រឿងផ្សំ៖
- សាច់គោ ២៥០ក្រាម ហាន់ស្តើងៗល្មម
- សណ្តែកគួរ ៣០០ក្រាមកាត់ ២ថ្នាំងដៃ
- គ្រឿងបុក ១-២ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ
- ខ្ទិះដូង ៣ស្លាបព្រាបាយ
- សណ្តែកដីលីង ២ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើៈ
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅបន្តិច បន្ទាប់មកដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយ។
២. ដាក់គ្រឿងបុក និងសាច់គោចូលឆាមួយភ្លេតសិនចាំដាក់ អំបិល, ស្ករស និងម្សៅស៊ុបមាន់ឆាចូលគ្នាទាំងអស់។
៣.បន្ទាប់មកទៀតដាក់សណ្តែកគួរចូលឆាត្រឡប់វាសិនរួចថែមទឹកបន្តិច ទុកឲ្យពុះដាក់ខ្ទិះដូង និងសណ្តែកដីលីងចូលឆាវាបន្តិចទៀតជាការស្រេច៕
៣.បន្ទាប់មកទៀតដាក់សណ្តែកគួរចូលឆាត្រឡប់វាសិនរួចថែមទឹកបន្តិច ទុកឲ្យពុះដាក់ខ្ទិះដូង និងសណ្តែកដីលីងចូលឆាវាបន្តិចទៀតជាការស្រេច៕
រៀបចំអត្តបទដោយ៖ មាន វិចិត្ត