Facebook Badge

Sunday, May 15, 2016

បង្គាទឹកអំពិលទុំ

·   0

បង្គារ ជា​អាហារ​ដ៏ពេញនិយមមួយប្រភេទដែលអាចយក​មក​ធ្វើជាម្ហូបបាន​ច្រើនមុខ ជាពិសេសប្រសិនបើយើងចេះកែច្នៃធ្វើឲ្យអាហារកាន់តែមានរស​ជាតិឆ្ងាញ់។ ដូច្នេះថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សូមណែនាំម្ហូបមួយមុខដែលមាន​ឈ្មោះថា បង្គាទឹកអំពិលទុំ។

+ គ្រឿងផ្សំ
- បង្គា ៣០០ក្រាម​ យក​ក្បាល និង​​សំបក​ចេញ
- ទឹក​អំពិលទុំ ៣ស្លាបព្រាបាយ
- ម្ទេស តាមចំណូល​ចិត្ត​ហាន់បញ្ឆិត
- ខ្ទឹមស ៤កំពឹស
- ខ្ទឹមក្រហម ១ដុំ ចិតចំណិត
- ទឹកស៊ុបមាន់ កន្លះចានចង្កឹះ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ស្ករត្នោត ២ស្លាបព្រាបាយ
- ខ្ទឹម​ក្រហមបំពង ៣ស្លាបព្រាបាយ
- ម្ទេសក្រៀម ៥ផ្លែ
- ជីវ៉ាន់ស៊ុយ 

+ វិធីធ្វើ
១. មុន​ដំបូង​​យកខ្ទឹមក្រហម ខ្ទឹមស​ និងម្ទេសស្រស់​ ២ផ្លែ​ដាក់​ចូល​ក្នុង​ត្បាល់ ​​រួច​បុកឲ្យម៉ត់ ​បន្ទាប់​មក​​ដួស​​ទុកក្នុងចាន។
២. យក​បង្គា​មក​ដាក់​បំពង​ឲ្យ​ឆ្អិន​ ពេល​បំពង​រួច​ដួស​ទុកមួយឡែក​ដែរ​។ 
៣. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​បន្តិចរួច​ហើយ ​យក​​ខ្ទឹម​ និង​ម្ទេស​បុកក្នុង​ចាន​​ដាក់​ចូល​ឆា​សិន​ចាំ​ដាក់​ទឹកស៊ុប​មាន់​, ស្ករ​ត្នោត, ទឹកត្រី និងទឹក​អំពិល​ទុំ។
៤. ឆា​ចូល​គ្នា​ទាំង​អស់​រួច​ទុក​ឲ្យ​ពុះដាក់​បង្គា​បំពង ម្ទេសហាន់ និង​ម្ទេសក្រៀម ​ឆា​ចូល​គ្នា​​ឲ្យ​ចូល​រសជាតិ។
៥. នៅពេល​ដែលដួស​​ញ៉ាំ​បន្ថែម​ខ្ទឹម​ក្រហម​ និង​ជី​វ៉ាន់​ស៊ុយ​ជា​ការ​ស្រេច៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.