Facebook Badge

Sunday, May 15, 2016

ឆាឡុកឡាក់សាច់គោ

·   0

ឆាឡុកឡាក់សាច់គោ
សម្រាប់ថ្ងៃអាទិត្យនេះតើបងប្អូនស្ត្រី​មេផ្ទះ​មាន​មុខ​ម្ហូប​សម្រាប់​អាហារ​ពេល​ថ្ងៃត្រង់​ហើយ​ឬ​នៅ​? ថ្ងៃ​នេះ​ខ្ញុំ
បាទមានវិចិត្ត​និង​បង្ហាញ​មុខ​ម្ហូប​មួយ​មុខ​ដែល​បង​ប្អូន​ស្ត្រីមេផ្ទះ​ក៏​អាច​ជ្រើស​រើស​មក​ធ្វើ​សម្រាប់​ទទួល​
បាន​ផង​ដែល​នោះ​គឺ ឆាឡុកឡាក់សាច់គោ​។​

+គ្រឿងផ្សំ

សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត )
ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច
ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់
ខ្ទឹមស ចិញ្ច្រាំ 
បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាឡាត់

វិធីធ្វើ

យកបន្លែមករៀបដាក់ចាន​អោយ​ស្អាត​ រួច​ទុក​មួយ​អន្លើរ​
យកសាច់មកលាយជាមួយ ទឹកត្រី ​ស្ករស​ ម្សៅស៊ុប​ ទឹកប្រេងខ្ចង​ និង​ ម្រេច​ ច្របល់​អោយ​សព្វ​ចូលគ្នា​
ដាក់ប្រេងឆាចូលក្នុងខ្ទះទុក​អោយក្ដៅ​ រួចដាក់់​ខ្ទឹមស​ចូល​បំពង​អោយឈ្ងុយ​ បន្ទាប់​មក​ដាក់​សាច់​ដែល​ច្របល់​ជា​មួយ​គ្រឿង​ហើយ​ចូល​ កូរ​អោយ​សព្វ​ ( បន្ថែម​ទឹក​បន្តិច​បើស្ងួត​ )​ ទុក​អោយ​ឆ្អិន​បន្តិច​ រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការចូលចិត្ត​បន្ទាប់​មក​ដាក់​ម្សៅ​ឆាចូល​ កូរ​អោយ​សព្វ​ ឡើង​ខាប់​ 
បន្ទាប់​មក​ដួស​ដាក់​ពី​លើ​ចាន​បន្លែ​ដែល​យើង​បាន​ត្រៀម​ទុក​នោះ​ហើយ​ រួច​ជា​ការ​ស្រេច​ ។​

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.