Facebook Badge

Sunday, May 15, 2016

ឆាគ្រឿងបន្លែសាច់មាន់

·   0

​​សម្រាប់​​​​​​នៅ​ថ្ងៃ​​ឈប់​​សម្រាក​នេះ​ ​ខ្ញុំបាទមានវិចិត្ត ​មាន​មុខ​ម្ហូប​ ​ឆា​គ្រឿង​​​បន្លែ​​សាច់​​មាន់​​ដើម្បី​យក​​មក​​បង្ហាញ​​ជូន​ប្រិយមិត្ត​អ្នក​ទស្សនា​ទាំងអស់ ​​​ដូច្នេះហើយ ​សូម​ធ្វើការ​សាកល្បង​​អនុវត្ត​​​​ទាំង​​អស់​គ្នា​​ដូច​ខាង​ក្រោមៈ

+ គ្រឿងផ្សំ៖
- សាច់មាន់ ៥០០ក្រាម កាត់​ដុំៗតូចល្មម
សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
-  អំបិល បន្តិច
-  ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
-  ស្ករស ២ស្លាបព្រាបាយ
-  ត្រប់ស្រួយការ៉ុត, ខ្ទឹមបារាំង ១មុខបន្តិច​ៗ
គ្រឿងបុករួច ៣-៤ស្លាបព្រាបាយ
ទឹកក្រូចឆ្មា កន្លះស្លាបព្រាបាយ
ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
.ដំបូងយក​ប្រេងឆា​ដាក់​​ចូលទៅ​​ក្នុងឆ្នាំង ទុក​ឲ្យ​ក្តៅ​បន្តិច​រួចដាក់​​គ្រឿង​បុក​​, ​ទឹក​ត្រី,​​ អំបិល, ​ម្សៅស៊ុបមាន់, ​ស្ករស និ​ង​សាច់​​មាន់ចូល។
. បន្ទាប់​មក​ឆា​វា​មួយ​សន្ទុះ​ឲ្យ​គ្រឿង​ចូល​បាន​សព្វ (ដាក់​ទឹក​បន្តិច​) ​បន្ទាប់​មក​​ទៀត​ដាក់​ ​ការ៉ុត​ និង​​ត្រប់​ស្រួយ​​ឆា​បន្តិចទៀត​​ប្រហែល​ ​១នាទី​។
ដាក់​ខ្ទឹម​បារាំង​ជា​មួយ​និង​សណ្តែក​ដី​លីង​ចូល ​ឆា​ឲ្យ​បន្លែ​​រាង​​ស្រពាប់​​បន្តិច​​ដាក់​​ទឹក​​ក្រូចឆ្មា​​ចូល​​ឆា​​បន្តិច​ទៀត​​ជា​​ការ​ស្រេច៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.