Facebook Badge

Saturday, May 14, 2016

របៀបធ្វើ សាច់គោជំលួញ

·   0

ពិតជាពិសេសណាស់សម្រាប់ថ្ងៃនេះដែល​ខ្ញុំបាទមានវិចិត្ត​និង​លើក​យក​របៀប​ធ្វើ​ សាច់គោជំលួញ មក​ចែក​ជូន​បង​ប្អុន​ស្ត្រី​មេ​ផ្ទះ​សម្រាប់​ធ្វើ​ញាំ​ពេល​ទំនេ​ពី​កិច្ច​ការងារ​ឬ​នៅ​ពេល​ដែល​ជូប​ជុំ​គ្នា​។តើ​របៀប​ធ្វើ​ សាច់គោជំលួញ មាន​គ្រឿ​ងផ្សំ​និង​របៀប​ធ្វើ​យ៉ាង​ណា​នោះ​ទៅ​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​។​ 
គ្រឿងផ្សំ៖
- សាច់គោ ( យកសាច់អមចន្លក ) ព្រោះសាច់អមចន្លក វាមានជាប់ខ្លាញ់តិចៗ អាំងឆ្ងាញ់
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ) 
- ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
- សណ្ដែកដីលីង ( បុកអោយម៉ត់បន្តិច ) 
- ម្សៅស៊ុប ស្ករត្នោត 
- ខ្ទឹមបារាំង ម្ទេសប្លោក .....
- ចង្កាក់ ( សំរាប់ដោតសាច់គោ )

វិធីធ្វើ៖

- យកសាច់គោ មកហាន់ជាដុំតូចៗល្មម រួចដាក់ គ្រឿងបុក ម្ទេសក្រៀម ម្សៅស៊ុប ស្ករត្នោត ច្របល់​ចូល​គ្នា​អោយ​សព្វ​ចូល​ជាតិ​ជា​មួយ​គ្រឿង​ ​( ប្រលាក់​កុំ​អោយ​ប្រៃ​ ព្រោះ​យើង​យក​មក​ទទួល​ទាន​ជា​មួយ​ជ្រក់​ )​ បន្ទាប់​មក​ដាក់​សណ្ដែកដី​ ច្របល់​ចូល​គ្នា​ 
- យកគ្រឿងដែលនៅសល់ មក​ប្រលាក់​ជា​មួយ​ហ្នឹង​ ម្ទេស​ប្លោក​ និង​ ខ្ទឹម​បារាំង​ 
- បន្ទាប់មកទើបយកសាច់ និង បន្លែ​មក​ដោយ​ចង្កាក់​ឆ្លាស់​គ្នា​ សាច់ ហើយ បន្លែ ធ្វើ​បែប​នេះ​រហូត​ដល់​អស់​សាច់​គោ​ រួច​យក​មក​អាំង​អោយ​ឆ្អិន​ រួច​ជា​ការ​ស្រេច​ ។​
រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.