នៅថ្ងៃនេះ ខ្ញុំបាទមានវិចិត្តមានវិធីធ្វើទឹកដោះគោខាប់យកមកបង្ហាញជូន ដូច្នោះចង់ដឹងថាមានគ្រឿងផ្សំ និងវិធីធ្វើយ៉ាងណា? សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោមៈ

+ គ្រឿងផ្សំ
-ទឹកដោះគោឆៅ ៦០០ មីលីលីត្រ (Whole Milk)
- ស្ករស ២២៥ ក្រាម
- ប៊ឺ ២៨ ក្រាម
+ វិធីធ្វើ
១. ដំបូងយកទឹកដោះគោឆៅ,ស្ករស និងប៊ឺ ដាក់ចូលក្នុងឆ្នាំង បន្ទាប់មកដាក់ភ្លើងឲ្យក្តៅល្មម រួចហើយកូរវា។
២. បន្តកូររហូតទាល់តែគោករាងស្អិតទៅជាទឹកដោះគោខាប់រួចលើកចេញជាការស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត