Facebook Badge

Sunday, May 15, 2016

ស៊ុបដំឡូងបារាំងសាច់មាន់

·   0

ខ្ញុំបាទមានវិចិត្ត ​​​​​​​តែង​តែ​​​មាន​​មុខ​ម្ហូប​​យក​មក​​បង្ហាញ​ជូន​ទៅ​ដល់​​ប្រិយ​មិត្ត​​​ទាំង​អស់​​គ្នា​ ហើយ​​ថ្ងៃ​នេះ​​ផង​ដែរ​​គឺ​មាន​​មុខ​ម្ហូប​​ស៊ុប​ដំឡូង​​បារាំង​ ​ដែល​​មាន​​គ្រឿង​ផ្សំ​​និង​​វិធី​​ធ្វើ​ខុស​​ប្លែក​បន្តិចៗ ​ដូច្នេះ​​សូម​អនុវត្ត​ទាំង​អស់​គ្នា។
 
+ គ្រឿងផ្សំ៖
សាច់មាន់ ២៥០ក្រាមកាត់​ដុំៗ
- ដំឡូងបារាំង ២មើមចិត​ដុំៗ
- ខ្ទឹមក្រហម ១ដុំចិត
ខ្ទឹមស ២កំពឹសចិត
ខ្ញី ២ចំណិត
សៀងឆា ១ស្លាបព្រាបាយ
អំបិល បន្តិច
ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
. ដំបូង​យក​ខ្ទឹមស និងខ្ទឹមក្រហមដាក់​ក្នុង​ត្បាល់​បុក​ចូលគ្នាឲ្យ​ម៉ដ្ឋ​ល្មម​រួចហើយ​ដួស​ចេញ​បុក​ខ្ញី​ម្តង។
. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹមស និង​ខ្ទឹម​ក្រហម​ឆា​​បន្តិច​​បន្ទាប់​មកទើប​ដាក់​​សៀងឆា​​​និង​​ខ្ញី​។
. ឆា​ចូល​គ្នា​រួច​ហើយ​ដាក់​សាច់​មាន់​ឆា​ច្របល់​ចូល​គ្នា​ទុក​មួយ​សន្ទុះ​ចាក់​ទឹកថែម​អំបិល​បន្តិច​​ជា​មួយ​​នឹង​​​ដំ​ឡូង​ចូល​​​​រួច​​ហើយ​ទុក​​ឲ្យ​ឆ្អិន​​ជាការ​​ស្រេច៕

រៀបចំអត្តបទដោយ  : មាន វិចិត្ត


Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.