Facebook Badge

Sunday, May 15, 2016

វិធីធ្វើក្តាមប្រៃឲ្យមានរសជាតិឆ្ងាញ់​

·   0

​​តើ​ប្រិយ​មិត្ត​​​​​ចង់​​ដឹ​ង​​ពី​​វិធី​ធ្វើ​​​​ក្តាមប្រៃ​​​ឲ្យ​មាន​​​​រស​ជាតិ​​ឆ្ងាញ់ ​និង​រក្សា​​ទុក​បាន​​យូរទេ?​ ​កុំ​នៅ​​ចាំ​យូរ ​​សូម​​សាក​ល្បង​​អនុវត្ត​​​ធ្វើ​ជា​មួយ​ ​ខ្ញុំបាទមានវិចិត្ត ​ទាំង​អស់​​គ្នា​​ដូច​​ខាង​ក្រោមៈ​


+ គ្រឿងផ្សំ
ក្តាម ២០-២៥ លាងទឹកឲ្យស្អាត
- ទឹកត្រី កន្លះលីត្រ
- កែវ ឬក្រឡ

+ វិធីធ្វើ
. ដំបូងយក​ក្តាម​​ដែល​លាង​​ទឹក​ស្អាត​​ហើយ​ដាក់​​ច្រក​ចូល​​ក្នុង​កែវ ​បន្ទាប់​មក​​យក​ទឹក​ត្រី​​ចាក់​ចូល​​ឲ្យ​លិច​ក្តាម​​(រកអ្វី​សង្កត់​ឲ្យក្តាម​លិចទឹក) ​រួច​​គ្របគំរប​ឲ្យ​ជិត។
. បន្ទាប់​មក​​ទៀត​​រក្សាទុក​​ឲ្យ​បាន​ ​២យប់​ ​ប្រសិន​​បើ​​ក្តាម​រាង​​តូច​អាច​ត្រឹម​តែ ១ថ្ងៃ ១យប់បានហើយ​ ​(ដាក់ហាលថ្ងៃ) ​តែប៉ុណ្ណឹង ​យើងអាច​​ស្រង់វា​​យក​មក​​ផ្សំ​គ្រឿង​​ញាំ​បានហើយ។​ ​ម្យ៉ាងទៀត​​ ​បើចង់​ទុក​​បាន​យូរ​​ត្រូវ​​ធ្វើ​ឲ្យ​​ប្រៃ​​បន្តិច​​ដោយ​​បន្ថែម​​អំបិល​ចូល។
. នៅ​ពេល​ដែល​​ល្មម​ញាំ​ ​យើងអាច​ស្រង់វា​​យក​មក​​​លាយ​គ្រឿង​​មាន​ដូច​ជា​៖ ​ក្រូចឆ្មា​ជីនាងវង​ខ្ទឹមស,​ម្ទេស​ប៊ីចេង​ស្ករត្នោត ​ឬស្ករស ​តាមការចូលចិត្ត​របស់អ្នក ​លាយវា​​​ឲ្យ​ចូល​​រស់​ជាតិ​​សព្វ​ទៅ​​អាច​ញាំ​​បាន​ហើយ៕
រៀបចំអត្តបទដោយ  : មាន វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.