Facebook Badge

Friday, May 13, 2016

ស៊ុបប្រហិតស្ពៃបូកគោ

·   0

សួស្តី​ប្រិយ​មិត្តទាំងអស់គ្នា​ ​នៅ​ថ្ងៃ​នេះ​ ​ខ្ញុំបាទមានវិចិត្ត ​មាន​មុខ​ម្ហូប​​ពិសេសមួយ​មុខ​​ទៀត​​ហើយ​​ ដើម្បីយក​​មក​​បង្ហាញ​ជូន​ ​គឺ"ស៊ុបប្រហិតស្ពៃបូកគោ” ​តោះ​​កុំ​នៅ​​ចាំ​យូរ​​អីទៀតអនុ​វត្ត​ជាមួយមង្គលការទាំង​អស់​គ្នា​​ដូច​ខាងក្រោមៈ

+ គ្រឿងផ្សំ៖
-​​ ប្រហិតសាច់គោ ៤០០ក្រាម
ស្ពៃបូកគោ ២០០ក្រាម ចិតជាបន្ទះ
ការ៉ុត ១មើម ចិតដុំៗ
សាច់ជ្រូក ៣០០ក្រាម ហាន់​ដុំៗ
ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
ម្សៅស៊ុបមាន់ ១-២ស្លាបព្រាបាយ
- ដុំស៊ុបខ្នរ ១ដុំ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ បន្ទាប់​មក​​ដាក់​​សាច់​ជ្រូក​​ចូល​​ឆា​​ឲ្យ​​សាច់​​រាង​​ឆ្អិន​បន្តិច។
បន្ទាប់​មក​ទៀត​ដាក់​អំបិល,ម្សៅស៊ុបមាន់ទឹក​ស៊ីអ៊ីវ និងស្ករស​ឆា​ចូល​​គ្នា​ឲ្យ​សព្វ​ទុក​វា ២-៣នាទី។
​បន្ទាប់ពី ២-៣ នាទីក្រោយ​មក​ចាក់​ទឹក​ចូល​រួច​ហើយ​ទុក​ឲ្យ​ពុះ​ដាក់ ដុំ​ស៊ុប​ខ្នរ​ ​ប្រហិត​សាច់​គោ​ ​​និង​ការ៉ុតចូល​ទុក​ឲ្យ​ពុះ។
. ដាក់​ស្ពៃ​បូកគោ​ចូល​ ទុក​ឲ្យ​ពុះ​ម្តង​ទៀត​មើល​ទៅ​បន្លែ​ឆ្អិន​ហើយ​ ជា​ការ​ស្រេច ពេល​ញាំ​ដាក់​ស្លឹក​ខ្ទឹម​ពីលើ​ចូលទៅ​អាច​ញាំ​បាន​ហើយ៕​

រៀបចំអត្តបទដោយ​​ ៖ មាន​ វិចិត្ត

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.