ឆាក្តៅទាកាប៉ា គ្រាន់តែលឺឈ្មោះក៏ដឹងថាមុខម្ហូបនេះមានអ្នកចូលចិត្តញុំាច្រើនដែរ ហើយគេចូលចិត្តធ្វើនៅក្នុងកម្មវិធីជួបជុំមិត្តភ័ក្តិ, បងប្អូន, ពិសេសពេលសម្រាកលំហែកាយ។ សម្រាប់វិធីធ្វើ, ថ្ងៃនេះ ខ្ញុំបាទមានវិចិត្ត សូមធ្វើការបង្ហាញជូនដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖
- ទាកាប៉ា កន្លះគីឡូ កាប់ជាដុំៗ
- ស្លឹកម្រះព្រៅ ១ ចាន
- ម្ទេស ដាក់តាមការចូលចិត្តហាន់បញ្ឆិតៗ
- សណ្តែកដីលីង ៣០០ ក្រាម (បុកកុំឲ្យម៉ត់ពេក)
- គល់ស្លឹកគ្រៃហាន់ កន្លះចានចង្កឹះ
- ខ្ទឹមសចិញ្ច្រាំ ២ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ១-២ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣-៥ ស្លាបព្រាបាយ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូល, ឆាឲ្យមានខ្លិនឈ្ងុយចាំដាក់សាច់ទាឆាឲ្យឆ្អិនបន្តិច ទើបចាប់ផ្តើមដាក់គ្រឿងចូល។
២. គ្រឿងផ្សំមានៈ ប៊ីចេង, អំបិល,ទឹកត្រី, ប្រេងខ្យង, គល់ស្លឹកគ្រៃ និងស្ករស រួចហើយឆាច្របល់ចូលគ្នាម្តងសិន។
៣. បន្ទាប់ពីមកទៀតដាក់ ម្ទេស និងសណ្តែកដីលីងឆា ២-៣ ត្រឡប់ ដាក់ស្លឹកម្រះព្រៅចូលឆាមួយត្រឡប់ទៀតជាការស្រេច៕
រៀបចំអត្តបទដោយ ៖ មាន វិចិត្ត