Facebook Badge

Friday, May 13, 2016

ឆា​សាច់គោសណ្តែកបារាំង

·   0

សាច់គោ​គឺជាប្រភេទ​សាច់​ដែលផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដែលល្អ​សម្រាប់​សុខភាព​ ​និង​អាច​យ​កមក​ច្នៃ​ធ្វើជាម្ហូប​ដែល​មាន​ឳរសជាតិ​ឈ្ងុយឆ្ងាញ់​បាន​ច្រើនមុខ​ថែម​ទៀតផង។ ​​នៅថ្ងៃនេះ ​​ខ្ញុំបាទមានវិចិត្ត ​​មានមុខ​ម្ហូប ​​"ឆា​សាច់គោសណ្តែក​បារាំង ​​យក​មក​​បង្ហាញ​ជូន​មិត្តអ្នក​ទស្សនា​ទាំងអស់​ ​ហើយ​ខាងក្រោម​នេះ​គឺ​ជា​គ្រឿង​ផ្សំ ​និង​វិធីធ្វើ៖
+ គ្រឿងផ្សំ៖
-​​ សាច់គោ ២០០ក្រាម
សណ្តែកបារាំង ២០០ក្រាម
ខ្ទឹមសចិញ្ច្រាំ  កន្លះស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
ស្ករស កន្លះស្លាបព្រាបាយ
ប្រេងខ្យង ១ស្លាបព្រាបាយ
ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​ខ្ទឹម​សចូល​ឆា​ឲ្យ​ឈ្ងុយ​។
បន្ទាប់​មក​ទៀត​ដាក់​សាច់​គោ​ចូល​​ឆា​វា​បន្តិច​ រួច​ដាក់​ប្រេង​ខ្យង, ម្សៅស៊ុបមាន់, ទឹក​ស៊ីអ៊ីវ និង​ស្ករស ឆា​​​​​ឲ្យ​ចូល​រស់​ជាតិ (ថែមទឹកបន្តិច)។
​ យក​សណ្តែក​បារាំង​ដាក់​ចូល​​ឆា​ឲ្យ​បន្លែ​ឆ្អិន​តាម​​ការ​ចង់​បាន​​ជា​ការស្រេច៕
         
រៀបចំអត្តបទដោយ​​ ៖ មាន​ វិចិត្ត 

Subscribe to this Blog via Email :

This image is amazing

Title

Subtitle

This is a kicker

Brandon Diamond Brandon is a avid zombie hunter.